ភ្នំពេញ: ក្រោយមានការឆ្លងរីករាលដាលនៅក្នុងសហគមន៍ ២០ កុម្ភ: ឆ្នាំ២០២១ រួចមក ព្រមទាំងមានការកើនឡើងជាកំហុកនូវអាត្រានៃអ្នកឆ្លងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រសួងទេសចរណ៍ យោងតាមលិខិតលេខ ០៩៦ សជណ, អគឌ បានចេញសេចក្តីប្រកាសបិទផ្អាកនូវរាល់សកម្មភាពភាពអាជីវកម្មដែលក្នុងនោះរួមមាន កម្ម KTV ក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល ឌីស្កូដេក និងបៀរហ្កាឌិនជាដើម រហូតដល់មានការជូនដំណឺងសារជាថ្មី។

ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួង ទេសចរណ៍
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសេចក្តីប្រកាសនេះ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ ក៏បានអំពាវនាវឲ្យមានការចូលរួម ពីសំណាក់ អភិបាលនៃគណ:អភិបាល ខេត្ត-ក្រុង ស្រុក-ខណ្ឌ រាជធានី បន្តចូលរួម អនុវត្ត និងដាក់ចេញនូវបទបញ្ជាចំបាច់នានាក្នុងការធានាឲ្យបាននូវការទប់ស្កាត់ និងដំណើរការនូវរាល់អាជីវកម្មទាំងនោះ។

សេចក្តីប្រកាសផ្អាក សកម្មភាពអាជីវកម្ម ខារ៉ាអូខេ
សេចក្តីប្រកាសផ្អាក សកម្មភាពអាជីវកម្ម ខារ៉ាអូខេ

គួររំលឹកផងដែរថា​ ការជាប់ពាក់ព័ន្ធនិងមូលហេតុចម្បងនៃការឆ្លងនៅក្នងសហគមន៍២០ កុម្ភ: ឆ្នាំ២០២១ ក៏មានជាប់ទាក់ទិននឹងក្លឹបកម្សាន្តមួយកន្លែងផងដែរ៕

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]