បរទេស៖ យោងតាមអ្នកស្រាវជ្រាវនៅក្រុមហ៊ុនសន្តិសុខ Red Canary បានអោយដឹងថា កុំព្យូទ័រ Macs ប្រហែល៣០,០០០គ្រឿងនៅទូទាំងពិភពលោកបានឆ្លងវីរុស malware អាថ៌កំបាំង។
លោក Tony Lambert អ្នកវិភាគនៅ Red Canary បានសរសេរថា មេរោគដែលក្រុមហ៊ុនហៅថា Silver Sparrow មិនបានបង្ហាញឥរិយាបទដូច adware ធម្មតាដែលវាយប្រហារជារឿយៗលើប្រព័ន្ធ macOS ទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគេមិនច្បាស់ទេថាគោលដៅរបស់មេរោគនោះគឺជាអ្វី។ អ្នកស្រាវជ្រាវបាននិយាយថា មេរោគ Silver Sparrow មានយន្តការបំផ្លាញខ្លួនឯងមួយ (self-destruct mechanism) ដែលមើលទៅហាក់ដូចជាមិនត្រូវបានគេប្រើនោះទេ។ គេក៏មិនច្បាស់ដែរថាតើអ្វីនឹងបង្កឱ្យមុខងារ self-destruct នោះដំណើរការផងដែរ។
គួរឱ្យកត់សម្គាល់ផងដែរថា មេរោគ Silver Sparrow មានកូដដែលដំណើរការនៅលើបន្ទះឈីប M1 របស់ក្រុមហ៊ុន Apple ដែលត្រូវបានចេញក្នុងខែវិច្ឆិកា ដែលធ្វើឱ្យវាក្លាយជាមេរោគទីពីរដែលអាចវាយប្រហារដូច្នេះបានលើបន្ទះឈីប M1 នេះបើយោងតាមគេហទំព័រសារព័ត៌មាន Ars Technica។
អ្នកស្រាវជ្រាវបានសរសេរថា Silver Sparrow គឺជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរមួយ។
យោងតាមទិន្នន័យពីគេហទំព័រ Malwarebytes មេរោគ Silver Sparrow បានវាយប្រហារ Macs ក្នុង១៥៣ប្រទេសរាប់មកត្រឹមថ្ងៃទី១៧ ខែកុម្ភៈ ដែលក្នុងនោះភាគច្រើនគឺនៅសហរដ្ឋអាមេរិក អង់គ្លេស កាណាដា បារាំង និងអាល្លឺម៉ង់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]