ភ្នំពេញ: តារាសម្តែងដ៏ល្បីលំដាប់ប្រទេស កញ្ញា នី មុនីនាថ ដែល ពុកម៉ែ បងប្អូន និងប្រជាពលរដ្ឋខ្មែរបានស្គាល់ថា ជាតារាទឹកភ្នែកនោះ កាលពីពេលថ្មីៗនេះ នៅក្នុងការផ្តល់បទសម្ភាសន៍មួយ ជាមួយនឹងនាទីសិល្បករកម្ពុជា កញ្ញា បានទម្លាយឲ្យសាធារណ:ជនបានដឹងថា នៅពេលបច្ចុប្បន្ន កញ្ញាកំពុងតែមានគូស្នេហ៍ ដែលជាម្ចាស់បេះដូងហើយ រីឯការស្រលាញ់គ្នាជាមួយគូស្នេហ៍ថ្មីរបស់កញ្ញា គឺមានរយ:ពេល២ឆ្នាំរួចមកហើយ។

  កញ្ញា នី មុនីនាថ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កញ្ញា ក៏បានគូសបញ្ជាក់ប្រាប់សាធារណជនយ៉ាងដូច្នេះថា កញ្ញា នៅមិនទាន់ចង់បើកបង្ហាញមុខពិតរបស់គូស្នេហ៍ថ្មីរបស់កញ្ញា នៅឡើយទេ ដរាបណាកញ្ញា នៅមិនទាន់រៀបការទៅតាមប្រពៃណីជាតិខ្មែរ នៅឡើយ។

គួររំលឹកផងដែរថា កញ្ញា នី មុនីនាថ ក៏ធ្លាប់មានវិប្បដិសារី សាងជាស្នាមដំបៅស្នេហ៍ចាស់ផងដែរ ដោយកញ្ញា ធ្លាប់មានរឿងអាស្រូវទាក់ទងនឹង ស្នេហាជាមួយមិត្តប្រុសកាលពីពេលកន្លងទៅផ្សេងដែរ​ រហូតធ្វើឲ្យអ្នកនាងមានការចងចាំជាខ្លាំង៕

ចង់ដឹងថាតើកញ្ញា ទម្លាយប្រាប់ពីដំណឹងទាក់ទងនិងគូស្នេហ៍ថ្មីរបស់កញ្ញា យ៉ាងណានោះ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

  កញ្ញា នី មុនីនាថ
  កញ្ញា នី មុនីនាថ
  កញ្ញា នី មុនីនាថ
កញ្ញា នី មុនីនាថ ទម្លាយប្រាប់ពីដំណឹងគូស្នេហ៍ថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុនីនាថ