បរទេស៖ យើងប្រាកដជាធ្លាប់បានឃើញហើយនូវរូបតុក្កតាឆ្មាដែលមានឥន្ទធនូចេញពីខាងក្រោយឈ្មោះថា Nyan Cat នៅតាមបណ្តាញសង្គមអ៊ីនធើណេតផ្សេងៗ។ លោក Chris Torres បានបង្កើតគំនូរជីវចលឆ្មាឥន្ទធនូនេះឡើងដោយផ្អែកលើសត្វចិញ្ចឹមរបស់គាត់ផ្ទាល់ ហើយបានបង្ហោះវាទៅក្នុងយូធូបក្នុងឆ្នាំ២០១១។ ឥឡូវក្នុងការប្រារព្ធខួប១០ឆ្នាំរបស់វា លោកក៏គូរឡើងវិញនូវរូបតុក្កតា Nyan Cat បែប Gif នេះដើម្បីធ្វើការដាក់លក់ជាពិសេសតាមរយៈ crypto art platform ឈ្មោះថា Foundation។ 

រូប GIF ដែលបានលក់
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងការដេញថ្លៃនេះមានអ្នកទិញម្នាក់ឱ្យតម្លៃដល់ទៅ ៣០០ Ether ដែលជារូបិយបណ្ណឌីជីថល ដែលដំណើរការលើ Ethereum blockchain ដើម្បីឈ្នះការដេញថ្លៃដាក់ដោយមូលនិធិទីផ្សារឌីជីថល Foundation នេះ។ ក្នុងន័យនេះ ៣០០ Ether គីមានតម្លៃស្មើនឹង៦០៥,៣៨២ដុល្លារ ដូច្នេះវាមិនថោកទេ។

វីដេអូខាងក្រោមនេះ បង្ហាញពីការដេញថ្លៃបានបញ្ចប់ត្រឹម ៣០០ Ether ព្រោះគ្មានអ្នកណាឱ្យថ្លៃខ្ពស់ជាងនេះទៀត។

ការដេញថ្លៃលក់

ដើម្បីគូរឡើងវិញនូវតុក្កតា Nyan Cat ដែលនឹងមានអាយុ១០ឆ្នាំនៅថ្ងៃទី២ ខែមេសា លោក Torres បានធ្វើឱ្យរូប GIF ដើមកាន់តែធំ និងកែកុនគុណវិបត្តិតូចៗដែលគាត់ចង់កែជាច្រើនឆ្នាំមកហើយ។ 

នៅពេលដែលរូបគំនូរឌីជីថលនេះបានលក់ចេញហើយ លោក ​Torres មិនមានគម្រោងលក់លើកក្រោយទៀតនោះទេ។ នោះមានន័យថាមានតែអ្នកទិញម្នាក់ប៉ុណ្ណោះដែលមានសិទ្ធកាន់ license របស់តុក្កតា Nyan Cat បាន៕

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]