ភ្នំពេញ៖ ក្រុមហ៊ុន ខេ ស៊ីមេន បានប្រារព្ធពិធីក្រុងពាលីសម្ពោធដំណើរការផលិតនូវផលិតផលស៊ីម៉ងត៍ ដែលអភិវឌ្ឍថ្មីរបស់ខ្លួនជាមួយនឹងសំបកបាវថ្មី នៅឯរោងចក្រ កំពត ស៊ីមេន របស់ខ្លួននៅខេត្តកំពត។
លោក រ៉ាត់ឆាយុត កាសេមឆៃសិរី (Ratchayut Kasemchaisiri) នាយកក្រុមហ៊ុន អេសស៊ីជី ប្រចាំកម្ពុជា បានដឹកនាំគណៈគ្រប់គ្រងជាន់ខ្ពស់ដទៃទៀត ដើម្បីរៀបចំប្រារព្ធពិធីសម្ពោធនេះ និងបានធ្វើដំណើរទស្សនកិច្ចពិនិត្យមើលខ្សែសង្វាក់ផលិតកម្មនៅក្នុងរោងចក្រ កំពត ស៊ីមេន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិធីសម្ពោធនេះបានធ្វើឡើងកាលពីថ្ងៃទី១២ ខែកុម្ភៈ គឺមួយសប្ដាហ៍បន្ទាប់ពីពិធីជួបជុំតំណាងចែកចាយប្រចាំឆ្នាំ ដែលក្រុមហ៊ុន ខេ ស៊ីមេន បានរៀបចំឡើងដើម្បីបង្ហាញការផ្លាស់ប្ដូររូបរាងថ្មី រូបមន្តថ្មី និងផលិតផលថ្មីរបស់ស៊ីម៉ងត៍ ខេ ស៊ីមេន ទៅដល់តំណាងចែកចាយ និងដៃគូអភិវឌ្ឍន៍គម្រោងសំណង់មកពីទូទាំងប្រទេស។
លោក រ៉ាត់ឆាយុត កាសេមឆៃសិរី នាយកក្រុមហ៊ុន អេសស៊ីជី ប្រចាំកម្ពុជា បានមានប្រសាសន៍នៅឯពិធីក្រុងពាលី ក្នុងបរិវេណរោងចក្រ កំពត ស៊ីមេន នៅខេត្តកំពត យ៉ាងដូច្នេះ៖
លោក រ៉ាត់ឆាយុត បានបន្ថែមថា៖
ស៊ីម៉ងត៍ ខេ ស៊ីមេន ឥឡូវនេះមានសំបកបាវថ្មី ហើយរចនាបថនៃសំបកបាវថ្មីនេះ គឺកើតចេញពីឆន្ទៈមុះមុតរបស់យើងក្នុងការបោះជំហានឲ្យលឿនឆ្ពោះទៅរកអនាគត ដោយប្រើកេរដំណែលនិងបទពិសោធន៍របស់យើងក្នុងនាមជាម៉ាកយីហោខ្មែរដំបូងគេបំផុត នៅក្នុងទីផ្សារកម្ពុជា។
ស៊ីម៉ងត៍ ខេ ស៊ុបពែរ មានរូបមន្តថ្មី។ វាត្រូវបានអភិវឌ្ឍឲ្យក្លាយជាស៊ីម៉ងត៍ ដែលអាចប្រើបានសម្រាប់ការងារចម្រុះ។ អ្នកប្រើប្រាស់នឹងវាយតម្លៃខ្ពស់ចំពោះគុណតម្លៃរបស់ ខេ ស៊ុបពែរ ជាស៊ីម៉ងត៍មួយប្រភេទសម្រាប់ការងារចម្រុះគ្រប់មុខ គឺការចាក់សាបនិងគ្រឿងបង្គុំស្រាលៗ ការរៀបឥដ្ឋ និងការងារបូក។
រីឯផលិតផលថ្មី គឺស៊ីម៉ងត៍ ខេ ផោវើរ ផ្លាស្ទ័ររីង វិញ ត្រូវគេចាត់ទុកថាជាស៊ីម៉ងត៍បូកដែលល្អបំផុត ដែលធ្វើឲ្យជញ្ជាំងមានភាពរលោងស្អាតបំផុត និងគ្មានស្នាមប្រេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]