កូរ៉េខាងត្បូង៖ គិតត្រឹមពេលនេះ ប្រហែលជាមានរយៈពេល១ឆ្នាំហើយ ដែលអ្នកតែងបង្ហាញពីបរិភោគអាហារតាមគេហទំព័រយូធូប Yang Soobin បានប្រឹងប្រែងផ្លាស់ប្តូររូបរាង ដោយពីធាត់មកស្គមផងដែរ។  

ជាការពិតណាស់ តារាស្រីរូបនេះ បានខិតខំប្រឹងប្រែងតស៊ូខ្លាំងមែនទែន ដោយមិនចុះចាញ់នូវព្រហ្មលិខិតឡើយ ចំណែកលទ្ធផលគឺល្អហួសពីការរំពឹងទុកតែម្តង ដោយយើងអាចសង្កេតមើលបានតាមរយៈការបង្ហាញខ្លួនជារឿយៗតាមរយៈបណ្តាញសង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្នុងរយៈពេលក្រោយៗមក តារាស្រីរូបនេះនៅតែមិនព្រមបញ្ឈប់ការសម្រកទម្ងន់នោះទេ ដោយលើកនេះ មើលទៅស្គមជាងមុនច្រើនណាស់ ដែលលើកនេះគឺមើលទៅដូចជា Angel តែម្តងហើយ សាកក្រឡេកមើលដៃហើយនិង ជើងទៅគឺថាតូចៗអស់ហើយ ពិតជាសមជាមួយនឹងខោខូវប៊យនិង អាវរងារពណ៍ខៀវតែម្តង ពិតជាគួរឲ្យស្រលាញ់ដល់ហើយ។

ចំណែកអ្នកគាំទ្រវិញក៏បានសរសើរដល់ការខិតខំប្រឹងប្រែងរបស់ Yang Soobin ក្នុងរយៈពេលកន្លងមក រហូតដល់ក្លាយទៅជាស្រីស្អាតម្នាក់ពិតប្រាកដ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

Yang Soobin ក្នុងរយៈពេលប៉ុន្មានខែមុន
Yang Soobin ក្នុងរយៈពេលប៉ុន្មានខែមុន
Yang Soobin ក្នុងរយៈពេលប៉ុន្មានខែមុន
Yang Soobin ក្នុងរយៈពេលប៉ុន្មានខែមុន
Yang Soobin ក្នុងរយៈពេលប៉ុន្មានខែមុន
Yang Soobin ក្នុងពេលបច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]