កូរ៉េខាងត្បូង៖ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយនាពេលថ្មីៗ នេះ នៅលើបណ្តាញសង្គមកូរ៉េ TheQoo អ្នកនិយមលេងអ៉ីនធឺណែតបានបន្តចែកចាយ ដែលតារាសម្តែងល្បីឈ្មោះម្នាក់មកពីប្រទេសជប៉ុនមើលទៅមានទម្រង់មុខរបស់នាងស្រដៀងទៅនឹង Idol កូរ៉េពីររូប។
ជាក់ស្តែងតារាស្រីរូបនេះដែលមានឈ្មោះថា Nana Komatsu ត្រូវបានស្គាល់កាន់តែខ្លាំងឡើង ដោយគេត្រូវបានកត់សម្គាល់ថា ទម្រង់មុខមានសម្រស់ដ៏ស្រស់ស្អាតរបស់នាង ត្រូវបានគេលើកមកនិយាយតគ្រប់ៗ គ្នាថាមើលទៅដូចនឹងតារា K-pop Suzy ហើយនឹង Lisa មែនទែន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងទៅតាមរូបភាព តារាស្រីជប៉ុនរូបនេះ ពិតជាស្រដៀងនឹងអ្នកទាំងពីរពិតប្រាកដមែន ត្រូវបានគេកំណត់សម្គាល់ ត្រង់ភ្នែក នឹងច្រមុះ បបូរមាត់ គួបផ្សំនឹងទ្រេមុខផងដែរ។ កាន់តែពិសេសនោះ នាងបានលេងម៉ូតសក់សេះ ហេតុដូច្នេះធ្វើឲ្យរូបនាង មើលទៅកាន់តែស្រដៀង ថែមមួយកម្រិតទៀត។
តួយ៉ាងរឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ និងគួរឲ្យភ្ញាក់ផ្អើលមួយនេះ បានកើតឡើង ក៏ដូចជាជាអ្នកគាំទ្រវិស័យ K-pop បានចែករំលែកលើបណ្ដាញសង្គម ជាពិសេសរូបថតជាច្រើនសន្លឹករបស់តារាសម្តែងស្រីជប៉ុនម្នាក់នេះផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]