រាជធានីភ្នំពេញ៖ ក្រោយពីមានការផ្ទុះរីករាលដាលនៅក្នុងសហគមន៍ កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២១ នេះ និង មានរកឃើញជាបន្តបន្ទាប់ពីសំណាក់ក្រសួងសុខាភិបាលកម្ពុជា។
ក្នុងថ្ងៃនេះផងដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវអំនាវអង្វរករដល់ប្រជាពលរដ្ឋកម្ពុជា មេត្តាកុំចេញទៅក្រៅផ្ទះ ប្រសិនពុំមានកិច្ចការណាចាំបាច់នោះទេ។
ក្នុងសារតេឡេក្រាមជាសំឡេងប្រមាណ១ នាទី នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អង្វរករប្រជាពលរដ្ឋកម្ពុជាបែបដូច្នេះថា៖
ដោយឡែក គួរបញ្ជាក់ផងដែរ គិតមកទល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៥៦៨នាក់ ក្នុងនោះ អ្នកបានជាសះស្បើយ ចំនួន៤៧៥នាក់ និងកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ៩៣នាក់ ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]