បរទេស៖ កាលពីប៉ុន្មាននេះ តារាចម្រៀងសញ្ជាតិអាមេរិក Selena Gomez បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលទៀតហើយ ដោយលើកនេះ ចេញបទចម្រៀង ជាអេស្ប៉ាញទៀត ដោយមិនមែនជាភាសាអង់គ្លេសដូចពេលមុនៗឡើយ។
ដោយឡែក នេះគឺជាបទចម្រៀងទី២ ដែលតារាចម្រៀងស្រីរូបនេះបានច្រៀងជាភាសាអេស្ប៉ាញ ដែលមានចំណងជើងថា «Baila Conmigo» ដែលបកទៅជាភាសាខ្មែរថា រាំជាមួយខ្ញុំ ចំណែកឯអត្ថន័យនៃបទនេះមិនបានបង្ហាញអ្វីច្រើននោះទេ គឺគ្រាន់តែបញ្ជាក់ថាតួស្រី(Selena Gomez) ចង់រាំលេងជាមួយនឹង តួប្រុសប៉ុណ្ណោះ( Rauw Alejandro) ប៉ុន្តែអត្ថន័យគឺទំនងជាចង់បង្ហាញថាខ្លួននៅទំនេរ ហើយបើកចិត្តទទួលយកស្នេហាពីវិញផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះបីជាយ៉ាងណាក៏ដោយ Selena Gomez គឺមិនសូវចេះនិង មិនអាចនិយាយភាសាអេស្ប៉ាញបានច្បាស់នោះឡើយ ដោយសារតែនាងអាចនិយាយបានខ្លះនិង គ្រាន់តែអាចស្តាប់យល់ពេលគេនិយាយមកប៉ុណ្ណោះ៕
សូមចូលទស្សនារូបភាពនិង វីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]