បរទេស៖ ការសិក្សាថ្មីមួយបានបង្ហាញថា ការផ្លាស់ប្តូរនៃប៉ូលម៉ាញេទិកនៅលើផែនដីប្រហែលជា៤២,០០០ទៅ៤១,០០០ឆ្នាំមុន អាចនាំឱ្យមានមហន្តរាយធ្ងន់ធ្ងរដែលឈានទៅដល់ការផុតពូជយ៉ាងធំ។ សម័យកាលនោះត្រូវបានគេហៅថា Laschamps ហើយការស្រាវជ្រាវបានធ្វើការកំណត់អាយុកាបូន (carbon dating) លើផូស៊ីលដើមឈើបុរាណដើម្បីសិក្សាពីផលប៉ះពាល់នានា។
ក្រុមអ្នកស្រាវជ្រាវបានរៀបរាប់លម្អិតពីរបៀបដែលពួកគេកំណត់អាយុកាលពេលវេលានៃការក្រឡាប់ប៉ូលម៉ាញេទិកប្រហែល៤១,០០០ឆ្នាំមុន ពីស្នូលដើមឈើ kauri នៅប្រទេសនូវែលហ្សេឡង់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមនេះបានសន្និដ្ឋានថាការថយចុះនៃដែនម៉ាញេទិចបង្កឱ្យមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់លើកំហាប់អូហ្សូនក្នុងបរិយាកាស ដែលជំរុញឱ្យអាកាសធាតុនិងបរិស្ថានផ្លាស់ប្តូរ។
ក្រុមអ្នកស្រាវជ្រាវក៏បានសង្កត់ធ្ងន់ថានេះគីជាការសិក្សាលើកដំបូង ដើម្បីស្វែងរកទំនាក់ទំនងរវាងការក្រឡាប់នៃប៉ូលម៉ាញេទិចនិងការផ្លាស់ប្តូរបរិស្ថាន។ ដើម្បីធ្វើការសិក្សា ក្រុមស្រាវជ្រាវបានប្រើផ្នែកខាងក្នុងនៃដើមឈើបុរាណចំនួនបួនដែលបានរកឃើញពីវាលភក់មួយនៅ Ngāwhā Springs នៅភាគខាងជើងនៃប្រទេសនូវែលហ្សេឡង់ ហើយបានធ្វើតេស្តកំណត់អាយុកាបូន-១៤លើពួកវា។
បន្ទាប់មកក្រុមនេះបានធ្វើត្រាប់តាមរបៀបដែលការផ្លាស់ប្តូរដែនម៉ាញេទិកអាចប៉ះពាល់ដល់អាកាសធាតុ។ លទ្ធផលរបស់ពួកគេបានបង្ហាញថាការកើនឡើងនៃភាគល្អិតចូលក្នុងបរិយាកាសក៏នឹងបណ្តាលឱ្យមានការកើនឡើងនៃការផលិតអ៊ីដ្រូសែននិងអុកស៊ីដអាសូតផងដែរ។
ម៉ូលេគុលទាំងនេះនឹងបំផ្លាញអូហ្សូនដែលជាខែលការពាររបស់ផែនដីពីវិទ្យុសកម្មអ៊ុលត្រាវីយូឡេ។ ការផ្លាស់ប្តូរទាំងនេះក៏នឹងធ្វើឱ្យរំខានដល់ការស្រូបពន្លឺព្រះអាទិត្យរបស់ស្រទាប់ផ្សេងៗនៅក្នុងបរិយាកាស ដែលនាំឱ្យមានភាពចុះត្រជាក់នៃផែនដីទាំងមូល។
ទោះយ៉ាងណាក៏ដោយ ទោះបីជាការស្រាវជ្រាវនេះគួរឱ្យចាប់អារម្មណ៍ក៏ដោយ ក៏អ្នកស្រាវជ្រាវដូចពឹងផ្អែកច្រើនពេកលើសម្មតិកម្ម។
នៅចុងបញ្ចប់អ្វីដែលបានកើតឡើងកាលពី៤២,០០០ឆ្នាំមុន គេនៅតែមិនទាន់ដឹងច្បាស់ដដែល។ ប៉ុន្តែវាអាចជំរុញឱ្យមានការស្រាវជ្រាវបន្ថែមទៀត ដើម្បីពិនិត្យរកមើលមូលហេតុដែលនៅពីក្រោយការផុតពូជដ៏ធំទាំងនេះ។ ការស្រាវជ្រាវនេះក៏ត្រូវបានចុះផ្សាយនៅក្នុងទិនានុប្បវត្តិ Science ផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]