កម្សាន្ត៖ តារាកូរ៉េភាគច្រើនទទួលបានកាដូជាច្រើនពីហ្វេនៗរបស់ពួកគេ ប៉ុន្តែ តារាកូរ៉េទាំងតែងឱ្យត្រឡប់ទៅវិញច្រើនជាងពួកគេទទួលបានពីសង្គម។ ខាងក្រោមនេះ គឺជាតារាកូរ៉េដែលបានធ្វើការបរិច្ចាគទៅអង្គការមនុស្សធម៍ និង សង្គមផងដែរ។

១. Suzy

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាតារាចម្រៀង និង ជាតារាសម្តែង Suzy បានធ្វើការបរិច្ចាគជាច្រើនដល់មជ្ឈមណ្ឌល Life Sharing Practice Movement Center។ នាងបានបរិច្ចាគទឹកប្រាក់ដល់​ ១០០ លាន​វ៉ុន ដើម្បីជួយគាំទ្រនូវការព្យាបាលកុមារដែលមានជម្ងឺមហារីកឈាម និង បន្ទាប់មកទៀត បានបរិច្ចាគទឹកប្រាក់១៥ លានវ៉ុន ក្នុងការជួយឧបត្ថម្ភព្រឹត្តិការណ៍ផ្សេងៗ។ ព្រឹត្តិការណ៍ទាំងនេះ បានជួយដល់អ្នកដែលត្រូវការភួយ និង ម្ហួបអាហារ។ Suzy ក៏បានជួយបរិច្ចាគដល់ជនរងគ្រោះ ក្នុងគ្រោះថ្នាក់លិចសាឡាង Sewol ក្នុងឆ្នាំ២០១៤ ។

Suzy
Suzy

២. Seohyun

Seohyun

ការបរិច្ចាគជួយសង្គមពីសមាជិកក្រុម Girl’s Generation ពិតជាបានជួយសហគមន៍របស់ Seohyun។ Seohyun ត្រូវបានគេស្គាល់ថា បានបរិច្ចាគទឹកប្រាក់ ៣០ លានវ៉ុន ដល់ជនរងគ្រោះដែលរំញ្ជួយដី Pohang នៅក្នុងឆ្នាំ២០១៧ ព្រមទាំងបរិច្ចាគទឹកប្រាក់ ៤០លានវ៉ុន ដើម្បីជួយដល់ Seungil Hope Foundation ក្នុងការកសាងមន្ទីរពេទ្យសម្រាប់ប្រជាជនដែលរងគ្រោះដោយសារជម្ងឺជំងឺក្រិនសរសៃឈាមអាមីត្រូត្រូហ្វីក។

Seohyun

៣. IU

IU

 ត្រូវបានទទួលស្គាល់ដោយសារទេពកោសល្យដ៏អស្ចាររបស់នាង IU ជាតារាចម្រៀងមួយរូបដែលស្រលាញ់ការជួយទុក្ខធុរៈអ្នកដទៃ។ នាងគឺជាតារាមួយដែលបានចូលរួមបរិច្ចាគទឹកប្រាក់របស់ខ្លួនដល់ឧបត្តិហេតុលិចសាឡាង Sewol ហើយនាងក៏បានផ្តល់អាហារូបករណ៍ដល់វិទ្យាល័យដែលនាងធ្លាប់បានសិក្សា។ មួយវិញទៀត IU ក៏បានបរិច្ចាគទឹកប្រាក់១០០ លានវ៉ុន ដល់អង្គការ Green Umbrella Children’s Foundation ដែលមានគម្រោងជាច្រើនដែលបានផ្តល់អត្ថប្រយោជន៍ដល់ប្រទេសកូរ៉េខាងត្បូង។

IU

៤. Yoona

Yoona

សមាជិកមួយរូបទៀតរបស់ Girl’s Generation គឺ Yoona​ នាងបានធ្វើការរួមចំណែកយ៉ាងធំធេង ក្នុងការបរិច្ចាគដល់អង្គការមនុស្សធម៍ផ្សេងៗ និង ជាតារាកូរ៉េខាងត្បូងដំបូងគេដែលបានជាប់ឈ្មោះក្នុងបញ្ជី Honor Society។ បុព្វហេតុដែល Yoona បានចូលរួមច្រើននោះគឺ ការធ្វើឱ្យប្រសើរឡើងនូវការអប់រំ ការជួយគាំទ្រកុមារៗ នៅពេលត្រូវការជំនួយ និង ផ្តល់ជំនួយដល់កុមារដែលមានបញ្ហាភ្នែកជាដើម។ Yoona ត្រូវបានគេអញ្ជើញដើម្បីជួបស្ត្រីទីមួយ (First Lady) របស់កូរ៉េខាងត្បូង កាលពីឆ្នាំ២០១៨។

៥. Tzuyu

Tzuyu 

ក្រុមតារាចម្រៀងកូរ៉េស្រីរបស់ខាងត្បូង Twice ត្រូវបានសង្កេតឃើញថា ពិតជាមានភាពសកម្មនៅក្នុងអង្គការមនុស្សធម៍ និង បុព្វហេតុសប្បុរសធម៍ជាច្រើន។

សមាជិកក្រុមនេះមួយរូប Tzuyu ត្រូវបានស្គាល់យ៉ាងច្បាស់នៅលើ Choeaedol ដែលជាកម្មវិធីដែលប្រើប្រាស់អាចចាត់ចំណាត់ថ្នាក់ ក្រុមតារាដែលបានបរិច្ចាគដល់អង្គការមនុស្សធម៍នានា។  Tzuyu ឈរលំដាប់លេខមួយនៅលើតារាជាច្រើនដង ដោយនាងត្រូវបានផ្តល់ងារថា ជា Charity Angel ឬ ស្រីស្អាតមនុស្សធម៍ និង បានឈានមុខគេក្នុងការបរិច្ចាគនៅលើកម្មវិធី Choaedol៕

Tzuyu 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]