រាជធានីភ្នំពេញ ៖ បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រួចមក យើងសង្កេតឃើញ កម្ពុជាមានអ្នកឆ្លងជាបន្តបន្ទាប់ដែលមានចំនួន ច្រើនជាងព្រឹត្តិការណ៍សហគមន៍មុនៗ។ ជាមួយគ្នានេះ យើងក៏បានដឹងរួចហើយដែរថា ស្ថានភាពនេះ កើតឡើងដោយសារតែ ជនជាតិចិនដែលបានលួចចេញពីកន្លែងចត្តាឡីស័ក ទៅលេងនៅក្លឹប។
គួរបញ្ជាក់ថា ក្រោយពេលរកឃើញថា ជនជាតិចិនម្នាក់នោះ ជាដើមហេតុដំបូងដែលបង្កឲ្យមានភាពចលាចលក្នុងសង្គមបែបនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា យល់ព្រមតាមសំណើរឯកឧត្តមឌី វិជ្ជា អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩តាមរយៈឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានដាក់ស្នើសំណើរវិធានការទាំង ៣ចំណុចចំពោះបុគ្គល បុគ្គលជាប់ពាក់កព័ន្ធនឹងជំងឺកូវីដ ១៩ មិនព្រមសហការផ្តល់ការសម្ភាសន៍ ផ្តាច់ទំនាក់ទំនង និងករណីរត់គេចមិនព្រមធ្វើចត្តាឡីស័ក ព្រមទាំងទីតាំងមិនសហការចំពោះកិច្ចប្រតិបត្តិការស្រាវជ្រាវ និងតាមដានបុគ្គលផ្ទុកជំងឺកូវីដ១៩ ដែលធ្វើឲ្យប្រតិបត្តិការមានភាពយឺតយ៉ាវ និងខ្វះចន្លោះ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]