បរទេស៖ អង្គការណាសាបានបញ្ចេញវីដេអូដំបូងនៃយាន Perseverance របស់ខ្លួនធ្វើការចុះចតនៅលើភពអង្គារ រួមទាំងបានបញ្ចេញសំឡេងដែលចាប់បាននៅលើផ្ទៃភពក្រហមនេះផងដែរ។

ទីភ្នាក់ងារអវកាសអាមេរិកណាសាបានចែករំលែកវីដេអូនេះនៅពីថ្ងៃចន្ទ ប៉ុន្មានថ្ងៃបន្ទាប់ពីយាន Perseverance បានចុះពីលើផ្ទៃភពអង្គារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យានស្រាវជ្រាវ Perseverance បានធ្វើដំណើរឆ្លងកាត់ទីអវកាសអស់រយៈពេលជិត៧ខែ ក្នុងចម្ងាយ២៩៣លានម៉ាយល៍ (៤៧២លានគីឡូម៉ែត្រ) មុនពេលទំលុះចូលក្នុងបរិយាកាសភពអង្គារក្នុងល្បឿន១២,០០០ម៉ាយល៍/ម៉ោង (១៩,០០០គីឡូម៉ែត្រក្នុងមួយម៉ោង) ដើម្បីចាប់ផ្តើមធ្វើការចុះចតនៅលើភពអង្គារដោយមានជំនួយពីឆ័ត្រយោង រ៉ុក្កែត booster និង sky crane។

យាន Perseverance​ បានធ្វើការថតរូបភាពខណៈកំពុងធ្វើការចុះចត។ វាបានចុះចតជិតតំបន់ចុះចតនៅក្នុងតំបន់ដីក្រហូង Jezero crater ទំហំ២៨ម៉ាយល៍ (៤៥គីឡូម៉ែត្រ) នៅខាងជើងនៃអេក្វាទ័ររបស់ភពអង្គារ ដែលដីក្រហូងនេះកាលពីរាប់ពាន់លានឆ្នាំមុនត្រូវបានគេជឿថាគឺជាបឹងមួយ។

អ្នកវិទ្យាសាស្ត្រណាសាក៏បានចែករំលែកជាលើកដំបូងនូវសំឡេងនៃភពអង្គារ ដែលជារឿងមួយដែលមិនធ្លាប់ធ្វើពីមុនមកនៅលើភពដទៃ។  

ខាងក្រោមនេះគីជាវីដេអូនៃការចុះចតដែលណាសាបញ្ចេញ៕

វិដេអូ
ចុចលើតំណក្នុងធ្វីតដើម្បីស្តាប់សំឡេងដែលចាប់បានពីភពអង្គារ
រូបភាពបែប paranoma ដែលថតដោយ Perseverance

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]