រាជធានីភ្នំពេញ៖ ក្រោយពីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានផ្ទុះរីករាល និង កំពុងបន្តស្ថិតក្រោមការរុករែកពីក្រសួងសុខាភិបាល ដោយមានរុកឃើញអ្នកវិជ្ជមានជាបន្តបន្ទាប់ផងដែរ។ បើតាមការឡាយផ្ទាល់ពីសន្និសិទ្នសារព័ត៌មាន ដែលធ្វើឡើងនាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ នាទីស្តីការក្រសួងសុខាភិបាល ដោយមានការចូលរួមពីសំណាក់លោកជំទាវ ឱ វណ្ណឌីន និង អ្នកតំណាងរបស់អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា។
ក្នុងនោះដែរ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាក្រសួងសុខាភិបាល បានបញ្ជាក់បែបថា ជោគជ័យឬ បរាជ័យគឺអាស្រ័យលើការចូលរួមចំណែករបស់បងប្អូនម្នាក់ៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានោះដែរ លោកជំទាវ ឱ វណ្ណឌីន បានលើកឡើងដោយសង្កត់ធ្ងន់ដូច្នេះថា៖
ក្នុងនោះដែរ លោកជំទាវ បានបន្តទៀត៖ លោកជំទាវមិនអាចប៉ាន់ស្មានបានទេ ថាតើទំហំទ្រង់ទ្រាយនៃការចម្លងមានលក្ខណៈធំធេងបែបណា ហើយស្ថានភាពក៏មិនសូវល្អសម្រាប់យើងទេ ដែលមានលក្ខណៈទ្រង់ទ្រាយដ៏លំបាក ហើយមានភាពសាំញ៉ាំ ដែលវិធានការលំបាកដែរ ចុងក្រោយ លោកជំទាវ នៅតែសង្កត់ធ្ងន់ វិធាននឹងមានប្រសិទ្ធភាព ប្រសិនជាមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋម្នាក់ៗ។
ទន្ទឹងនឺងនោះដែរ លោកជំទាវ បានអំពាវអំនាវសុំឱ្យអ្នកដែលធ្លាប់ពាក់ព័ន្ធនឹង កន្លែងដើមចមទាំង២៣ ដែលក្រសួងបានប្រកាសនោះ និង មេត្តាចូលខ្លូនមកពិនិត្យធ្វើតេស្តរកជម្ងឺកូវីដ១៩ ទាំងអស់គ្នា កុំបីខាន៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]