ភ្នំពេញ៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ គ្រុប (RMA Group) បានធ្វើការប្រារព្ធពិធី «ប្រគល់រថយន្ត ហ្វដ ចំនួន២គ្រឿង និងដាក់ឲ្យដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ» ទៅដល់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC)។ មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេសជុសជុល និងថែទាំរថយន្ត Ford ដែលត្រូវបានបង្កើតឡើងសម្រាប់ប្រើប្រាស់ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)​ ដែលមានទីតាំងស្ថិតនៅលើផ្លូវទំនប់កប់ស្រូវ ភូមិស្រែរាចាស់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ក្បែរវត្តពូនភ្នំ)។

វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពនៅក្នុងកម្មវិធី
រូបភាពនៅក្នុងកម្មវិធី

ក្រុមហ៊ុន អ អិម អេ បានធ្វើការឧបត្ថម្ភ និងគាំទ្រវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ក្នុងការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ នេះឡើង ដោយធ្វើការជួសជុល និងកែលំអររោងជាងទាំងមូល ព្រមទាំងបំពាក់នូវគ្រឿងបរិក្ខារសម្រាប់សិក្សា និងគ្រឿងតុបតែងលំអរ រថយន្ត ហ្វដ ២គ្រឿង និងបង្កើតកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនានា សម្រាប់ផ្ដល់ឱកាសដល់សិស្ស និស្សិតសិក្សារៀនសូត្រ ហ្វឹកហាត់ការងារដោយអនុវត្ដន៍ផ្ទាល់ជាមួយអ្នកជំនាញបច្ចេកទេស និងគ្រូបង្គោលរបស់ក្រុមហ៊ុន អ អិម អេ តាមរយៈកិច្ចសហប្រតិបតិ្តការរវាងក្រុមហ៊ុន អ អិម អេ និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)។

រូបភាពនៅក្នុងកម្មវិធី
  លោក ងន សាំង

លោក ងន សាំង អគ្គនាយក ក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា៖

ប្រសាសន៍លោក ងន សាំង 

លើសពីនេះទៅទៀត គម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ នេះ ទទួលបានការជ្រោមជ្រែងយ៉ាងខ្លាំងពីសំណាក់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)។

  ឯកឧត្តម ប៉ុក ប៉ាន់

ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា៖

ប្រសាសន៍ឯកឧត្តម ប៉ុក ប៉ាន់ 

លោកក៏បានកោតសរសើរដល់ក្រុមហ៊ុន ហ្វដ និងក្រុមហ៊ុន អ អិម អេ ដែលបានចំណាយធនធានយ៉ាងច្រើន ក្នុងការរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងចូលរួមចំណែកក្នុងកសាងធនធានមនុស្សនៅកម្ពុជាផងដែរ ហើយលោកក៏សូមលើកទឹកចិត្តឲ្យក្រុមហ៊ុន នៅតែបន្តសកម្មភាពទាំងនេះជូនដល់សង្គមបន្ថែមទៀត។

  ឯកឧត្តម ប៊ុន ភារិន

ឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានមានប្រសាសន៍ថា៖

ប្រសាសន៍ឯកឧត្តម ប៊ុន ភារិន
រូបភាពនៅក្នុងកម្មវិធី

ក្រៅពីការវិនិយោគទៅលើការបណ្តុះបណ្តាលធនធានមនុស្ស ក្រុមហ៊ុន អ អិម អេ ក៏បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ និងកិច្ចការសង្គមនានាដូចជា ការផ្តល់មួកសុវត្ថិភាព ការសម្អាតទីក្រុង ការដាំកូនឈើ ការសាងសង់សាលារៀន បណ្ណាល័យ អណ្ដូងទឹកស្អាត ការផ្ដល់បង់អង្គុយ និងធុងសំរាមនៅតាមសួនច្បារសាធារណៈ ការបរិច្ចាគឈាម និងការផ្ដល់មូលនិធិគាំពារដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា​ កម្មវិធី Ford Driving Skills For Life ដែលជាកម្មវិធីបើកវគ្គបណ្តុះបណ្តាលទាក់ទងនឹងការបើកបរ និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព។​ ជាពិសេសសកម្មភាពសប្បុរសធម៍សំខាន់ៗ គួរឲ្យកត់សម្គាល់ក្នុងឆ្នាំ ២០២០ នោះគឺ ការចូលជាមូលនិធិដល់កាកបាទក្រហមកម្ពុជា ការចូលជាមូលនិធិដល់រាជរដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំងប្រយុទ្ធ​ប្រឆាំងនឹងជម្ងឺ Covid-19 ការជួយដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនាន់ក្នុងខេត្តកំពង់ស្ពឺ ដោយបានប្រើប្រាស់រថយន្ត Ford Pick Up ផ្ទាល់ក្នុងការដឹកស្បៀងអាហារ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជូនដល់ប្រជាពលរដ្ឋផ្ទាល់ និងជួយដល់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ផងដែរ និងសកម្មភាពផ្សេងៗជាច្រើនទៀត។

រូបភាពនៅក្នុងកម្មវិធី
រូបភាពនៅក្នុងកម្មវិធី

លើសពីនេះទៅទៀត ក្រុមហ៊ុន អ​ អិម អេ ក៏បានផ្តល់នូវរថយន្ត Ford Pick up ចំនួន ១​ គ្រឿង និងត្រាក់ទ័រ John Deere ចំនួន ២គ្រឿងក្នុងឆ្នាំ២០១៩។ កាលពីខែ សីហា ឆ្នាំ២០២០ ក្រុមហ៊ុន អ អិម អេ បានប្រគល់ជូនវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) ចំនួន​ ៤​ គ្រឿងបន្ថែមទៀត។ ក្នុងឆ្នាំ ២០២១ នេះក្រុមហ៊ុន អ អិម អេ ក៏នៅតែបន្តសកម្មភាពនេះដដែលនោះ គឺបន្តប្រគល់នូវរថយន្ត Ford Pick up ៦ គ្រឿងជូនវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ដែលក្នុងនោះដែរ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ចំនួន ២ គ្រឿងដែលបានប្រគល់កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២១ នេះ វិទ្យាស្ថានបច្ចេកទេសបាត់ដំបង (BIT) នៅខេត្តបាត់ដំបងចំនួន ២ គ្រឿង និងវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) នៅខេត្តសៀមរាបចំនួន២​គ្រឿង។ ដូចនេះចំនួនរថយន្ត Ford Ranger Wildtrak ដែលត្រូវប្រគល់តាំងពីឆ្នាំ ២០១៩ រហូតមកដល់ឆ្នាំ ២០២១ នេះមានចំនួនសរុបរហូតដល់ទៅ ១១ គ្រឿង។

  រថយន្ត Ford Ranger Wildtrak 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]