ភ្នំពេញ៖ លោក ព្រីន និង កញ្ញា រចនា រ៉ាវ៉ាឌី ដែលប្រិយមិត្ត និងទស្សនិកជន បានស្គាល់ថា អ្នកទាំងពីរ ជាតារាសម្តែងមួយរូប ដែលមានទាំងរូបសម្រស់ ស្រស់សង្ហា និងទេពកោសល្យ ព្រមទាំងសមត្ថភាពខ្ពស់នៅក្នុងការសម្តែង រហូតទទួលបាននូវចំណាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រ របស់អ្នកទាំងពីរ សឹងតែគ្រប់ខ្សែភាពយន្តតែម្តង ដែលជាហេតុធ្វើឲ្យសន្ទុះនៃការគាំទ្រអ្នកទាំងពីរកើនឡើងជាលំដាប់ផងដែរ។

  លោក ព្រីន និង កញ្ញា រចនា រ៉ាវ៉ាឌី
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ នៅក្នុងឱកាសដែលអ្នកទាំងពីរ បានទៅចូលរួមផ្តល់ឈាម ផ្តល់ក្តីស្រលាញ់ ដល់ជនរងគ្រោះនៅកម្ពុជានោះ អ្នកទាំងពីរក៏បានទទួលការស្ញើចសរសើរពេញបណ្តាញសង្គម ចំពោះទឹកចិត្ត មនុស្សធម៌ និងការលះបង់របស់អ្នកទាំងពីរ ក្នុងនាមជាអ្នកសិល្ប:គំរូមួយរូប ដែលទទួលបានការគាំទ្រខ្លាំងនៅក្នុងស្រទាប់យុវវ័យ។

  លោក ព្រីន កំពុងផ្តល់ឈាម

គួររំលឹកផងដែរថា លោកព្រីន និងកញ្ញា រចនា រ៉ាវ៉ាឌី ក៏ជាសិល្បករ សិល្បការិនី ខ្មែរមួយគូរ ដែលបានចូលរួមនៅក្នុងសកម្មភាពសប្បុរសធម៌យ៉ាងសកម្មផងដែរ រហូតដល់មានការផ្ទុះការភ្ញាក់ផ្អើល និងការគាំទ្រពាសពេញបណ្តាញហ្វេស ប៊ុកតែម្តង៕

ខាងក្រោមនេះ ជារូបភាពរបស់ ព្រីន និងរចនា រ៉ាវ៉ាឌី នៅក្នុងថ្ងៃផ្តល់ឈាម នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម៖

កញ្ញា រចនា រ៉ាវ៉ាឌី
  លោក ព្រីន 
  លោក ព្រីន និង កញ្ញា រចនា រ៉ាវ៉ាឌី
កញ្ញា រចនា រ៉ាវ៉ាឌី និងហ្វេន
កញ្ញា រចនា រ៉ាវ៉ាឌី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]