រាជធានីភ្នំពេញ៖ បន្ទាប់ពីមានការបន្តផ្ទុះការរីករាលនៃជម្ងឺកូវីដ១៩​ និង ការរកឃើញថ្មីជាបន្តបន្ទាប់ផងដែរពីសំណាក់ក្រសួងសុខាភិបាល នៅក្នុងប្រទេសកម្ពុជា។ ដោយពិនិត្យឃើញថា ស្ថានភាពកូវីដ១៩ កំពុងតែរាតត្បាត និង ស្ថិតក្រោមកិច្ចខិតខំប្រឹងប្រែងរុករកកំណត់មុខសញ្ញា ពីសំណាក់ក្រសួងសុខាភិបាលនៃព្រះរាជាណាកម្ពុជា ក៏ដូចជា អាជ្ញាធរពាក់ព័ន្ធ ធ្វើការរឹតបន្តឹង និងអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព និង ម៉ត់ចត់ជាទីបំផុត។

ជាមួយគ្នានោះដែរ ជាការឆ្លើយតប និង មើលឃើញពីស្ថានភាពបច្ចុប្បន្ន ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ១៩ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានចេញសេចក្តីជូនដំណឹងនាថ្ងៃនេះដល់ម្ចាស់រោងភាពយន្ត ម្ចាស់រោងសម្តែងសិល្បៈ សាធារណជន សមាគមមគ្គុទេសក៏ទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ ស្តីអំពីការផ្អាកដំណើរការបណ្តោះអាសន្ន រោងភាពយន្ត រោងសម្តែងសិល្បៈ និង សារមន្ទីរ នៅក្នុងរាជធានីភ្នំពេញ និង ខេត្តកណ្តាល រយៈពេលពីរសប្តាហ៍ ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៍ និង វិចិត្រសិល្បៈ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]