កូរ៉េខាងត្បូង៖ នៅព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ គេហទំព័រ Dispatch បានចេញនូវព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលមួយគឺ G-Dragon ក្រុម BIGBANG កំពុងទាក់ទងជាមួយ Jennie ក្រុម BLACKPINK។
ក្នុងនោះត្រូវបានគេឲ្យដឹងថា គូស្នេហ៍មួយគូនេះ បានទាក់ទងគ្នាអស់រយៈពេលជាងមួយឆ្នាំហើយ។ Dispatch បានតាមប្រមាញ់រូបថតជាច្រើនសន្លឹករបស់គូស្នេហ៍ ណាត់ជួបសម្ងាត់មួយនៅឯផ្ទះវីឡាប្រណីតរបស់ G-Dragon នៅតំបនង់ហាន់ណាមដុង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមសារព័ត៌មាន Dispatch បានបន្ថែមឱ្យដឹងថា នេះមិនមែនជាការសម្ងាត់នោះទេ គឺវាជាការសម្ងាត់បើកចំហរ ព្រោះខាងផលិតកម្ម YG Entertainment ព្រមជាមួយនឹងអ្នកគ្រប់គ្រងរបស់ពួកគេទំនងជួយពួកគេផងដែរ។
យ៉ាងណាមិញ គូស្នេហ៍នេះតែងតែណាត់ជួបគ្នានៅផ្ទះវីឡារបស់ G-Dragon ដោយអ្នកគ្រប់គ្រងរបស់ Jennie ទទួលខុសត្រូវក្នុង ជូនតារាស្រី ក្នុងការណាត់ជួបរបស់ពួកគេ ហើយពេលខ្លះអ្នកគ្រប់គ្រងរបស់ G-Dragon ក៏ធ្វើបែបនេះដែរ៕
សូមរង់ចាំមើលការឆ្លើយតបរបស់ផលិតកម្ម YG Entertainment!
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]