បរទេស៖ កាលពីសប្តាហ៍មុន យានស្រាវជ្រាវ Perseverance របស់អង្គការណាសាបានចុះចតដោយសុវត្ថិភាពនៅលើភពអង្គារ ដែលក្នុងការចុះចតនេះមានជំនួយពីឆ័ត្រយោងពណ៌សនិងក្រហមមួយដែលជួយយោងវាពេលធ្លាក់ចុះ។ ប៉ុន្តែឆ័ត្រយោងនេះមិនត្រឹមតែជួយការពារយាន Perseverance តែប៉ុណ្ណោះទេ វាក៏មានលាក់សារអាថ៌កំបាំងផងដែរ។
មហាជនបានឃើញឆ័ត្រយោងពណ៌សនិងក្រហមនេះជាលើកដំបូងក្នុងវីដេអូដែលណាសាបានចេញពីការចុះចតរបស់យានកាលពីថ្ងៃចន្ទ ក្រោយមកមន្ត្រីអង្គការណាសាលោក Allen Chen បានបង្ហើបប្រាប់អ្នកគាំទ្រក្នុងសន្និសីទកាសែតមួយនៅថ្ងៃដដែលថា មានសារសម្ងាត់នៅក្នុងឆ័ត្រយោងនោះ ហើយបានអញ្ចើញមនុស្សម្នាគ្រប់ទិសទីឱ្យចូលរូមបង្ហាញស្នាដៃដោយស្វែងរក និងបំបែកសារសម្ងាត់នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្មានម៉ោងក្រោយមក អ្នកគាំទ្រលើអ៉ីនធើណេតជាច្រើនបានបំបែកវាបានដោយជោគជ័យ។
ពណ៌ឆ្លាស់គ្នាលើឆ័ត្រយោងតាមពិតគឺបង្កើតបានជាឃ្លាថា “DARE MIGHTY THINGS” ដែលជាបាវចនានៃមន្ទីរពិសោធន៍ Jet Propulsion Laboratory (JPL) របស់អង្គការណាសា។
"dare mighty things" ! Well done! @NASA @NASAPersevere pic.twitter.com/Di1hkFQApd
— Abela_Paf (@FrenchTech_paf) February 22, 2021
Maxence Abela និស្សិតព័ត៌មានវិទ្យាម្នាក់បានបង្ហោះនៅលើ Twitter ថា គាត់និងឪពុករបស់គាត់បានរកឃើញថាពាក្យទាំងនេះត្រូវបានលាក់ជាគំរូ 10-bit នៅក្នុងរង្វង់បួនធំៗរបស់ឆ័ត្រយោង ដោយពួកគេបានបម្លែងពណ៌ក្រហមនិងសទៅជាលេខកូដ binary code ហើយកូដ 10-bit ទាំងនោះត្រូវគ្នានឹងតួអក្សរផ្សេងៗដែលប្រកបចេញជាពាក្យស្លោកថា DARE MIGHTY THINGS។
So you know how NASA sent a secret message to Mars?@FrenchTech_paf figured it out. 🙌🏼
— Emily Calandrelli (@TheSpaceGal) February 23, 2021
Dare mighty things 🚀✨ pic.twitter.com/HIO2BUVjNd
អ្នកវិទ្យាសាស្ត្រ Emily Calandrelli បានបង្ហោះ Tik Tok ពន្យល់អំពីការរកឃើញរបស់ Abela។ លោកស្រីក៏បានប្រាប់ផងដែរថា រង្វង់ចុងក្រោយនៃឆ័ត្រយោងគីបានបង្កប់លេខកូអ័រដោណេរបស់ទីស្នាក់ការបេសកកម្ម JPL នៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា។
កូអ័រដោនេគឺជាបំណែកចុងក្រោយនៃសារសម្ងាត់ ហើយក៏ត្រូវបានរកឃើញដោយមនុស្សមួយក្រុមនៅ reddit ព្រមទាំងត្រូវបានបង្ហាញដោយលោក Paul Ramirez របស់ JPL នៅលើ Twitter ផងដែរ។
ជាចុងក្រោយ លោក Adam Stelzner ដែលជាប្រធានវិស្វករនៃក្រុមយាន Perseverance បានបញ្ជាក់ថាការរកឃើញរបស់ Abela និងអ្នកគាំទ្រលើអ៉ីនធើណេតផ្សេងៗទៀតពិតជាត្រឹមត្រូវ ដោយបង្ហោះរូបភាពនៃឆ័ត្រយោងជាមួយពាក្យនិងកូអ័រដោនេ។
នេះពិតជាបញ្ចាក់ឱ្យឃើញថា គ្មានអ្វីដែលមហាជនលើអ៉ីនធើណេតមិនអាចធ្វើបាននោះទេ៕
It looks like the internet has cracked the code in something like 6 hours! Oh internet is there anything you can’t do? For those who just want to know: #Mars2020 #CountdownToMars pic.twitter.com/yTJCEnbuLY
— Adam Steltzner (@steltzner) February 23, 2021

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]