ខេត្តកំពង់ស្ពឺ ៖ ក្រោយពេល លោកនាយកអនុវិទ្យល័យឆាយឆុប បានចេញរបាយការណ៍សង្ខេប ស្តីពីសិស្សម្នាក់ឈ្មោះ ភឹម សុខគា ភេទស្រី ដែលមានឪពុកឈ្មោះ ស៊ិន ថន និងម្តាយឈ្មោះ ស៊ឹម សុខលី មានទីលំនៅបច្ចុប្បន្ននៅ ក្នុង ភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយថាក្រុមគ្រួសាររបស់គាត់បានប៉ះពាល់ដោយប្រយោលជាមួយ អ្នកផ្ទុកមេរោគកូវីដ ១៩នៅភ្នំពេញ (មិនចាំថ្ងៃ)។
គួរបញ្ជាក់ថា បន្ទាប់ពីបានចែកចាយរបាយការណ៍សង្ខេបនេះរួចមក ប្រជាជនខេត្តកំពង់ស្ពឺមានការព្រួយបារម្ភ ព្រោះរំពឹងគិតថា មានអ្នកឆ្លងកូវីដនៅខេត្តកំពង់ស្ពឺហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបន្ថែមថា ក្រោយពេលមានការច្រឡំបែបនេះ អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាងបានធ្វើការ ជូនដំណឹងទាំងយប់ពីករណីមួយនេះ។ ដោយបញ្ជាក់យ៉ាងច្បាស់ថា ដោយសារឪពុកម្តាយរបស់សិស្សម្នាក់ នៃអនុវិទ្យាល័យឆាយឆុប បានប៉ះពាល់ដោយប្រយោល នៅក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ គឺមិនមែនប៉ះពាល់ដោយផ្ទាល់ឡើយ ហេតុនេះ ពួកគាត់ស្ថិតនៅក្នុងចំណោមអ្នកប្រឈមនឹងឆ្លងវីរុសនេះ ទាបបំផុត ព្រមជាមួយគ្នានេះពួកគាត់បានសម្រាកធ្វើចត្តាឡីស័ក នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ៕
បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]