បរទេស៖ ព័ត៌មានដ៏គួរឱ្យចាប់អារម្មណ៍បំផុតពីព្រឹត្តិការណ៍ Mobile World Congress Shanghai គឺថាក្រុមហ៊ុន Oppo កំពុងធ្វើការអភិវឌ្ឍឆ្នាំងសាកថ្មឥតខ្សែស្រដៀងនឹងអ្វីដែលក្រុមហ៊ុន Xiaomi បានបង្ហាញរួចមកហើយ។ វានឹងក្លាយជាលក្ខណៈពិសេសរបស់ទូរស័ព្ទ Oppo X 2021 ដែលនឹងចាប់ផ្តើមបញ្ចូលថ្មនៅពេលវាស្ថិតនៅចម្ងាយ10cm។ អ្នកប្រើនៅតែអាចបន្តប្រើទូរស័ព្ទបានខណៈពេលដែលកំពុងសាក ដរាបណាមិននៅឆ្ងាយពីឆ្នាំងសាកខ្លាំងពេក។ ខណៈដែល Mi Air Charge របស់ក្រុមហ៊ុន Xiaomi គាំទ្រតែការសាកថ្ម 5W ក្រុមហ៊ុន Oppo និយាយថាឆ្នាំងសាករបស់ខ្លួនអាចគាំទ្ររដល់ទៅ 7.5W។
ក្រុមហ៊ុន Oppo នឹងផ្តល់អាជ្ញាប័ណ្ណសាក VOOC ដើម្បីឱ្យវាអាចត្រូវបានដំឡើងចូលក្នុងផលិតផលរបស់ក្រុមហ៊ុនដទៃផ្សេងទៀត។ ដៃគូដំបូងដែលក្រុមហ៊ុន Oppo បានសហការនោះគឺ Anker, Volkswagen និង NXP Semiconductors ដូច្នេះយើងនឹងបានឃើញបច្ចេកវិទ្យាសាកថ្មលឿនបែបនេះនៅក្នុងរថយន្ត ឧបករណ៍ចល័ត និងកន្លែងសាធារណៈផ្សេងៗទៀតនៅប៉ុន្មានឆ្នាំខាងមុខនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]