ចិន៖ កាលពីប៉ុន្មានខែក្រោយៗនេះ ឃើញថា លោក Stephen Chow ដែលទស្សនិកជននិយមស្គាល់ឈ្មោះក្រៅថា ទិន ហ្វី កំពុងតែមានទំនាស់ប្តឹងផ្តល់គ្នានៅតុលាការ ជុំរឿងរ៉ាវទ្រព្យសម្បត្តិអចលនទ្រព្យយ៉ាងក្តៅគគុកផងដែរ។

ជាការពិតណាស់ រឿងក្តីដែលមិត្តស្រី Alice Yu ទាមទារចំណែកពីលោក ទិន ហ្វី គឺបានបញ្ចប់ទៅដោយតុលាការកាត់ក្តីឲ្យលោកទិនហ្វីជាអ្នកឈ្នះក្តី ប៉ុន្តែទោះបីយ៉ាងរឿងក្តីបញ្ចប់ទៅយ៉ាងរលូនក៏ពិតមែន រវាងគូស្នេហ៍មួយគូនេះ គឺនៅតែពាក់មុខយក្សដាក់គ្នាដដែល។ ចំពោះមិត្តស្រីរបស់ លោក ទិន ហ្វី គឺមានច្រើន ប៉ុន្តែក្នុងចំណោមទាំងអស់គឺមានមនុស្សម្នាក់គត់ដែល តារាប្រុសរូបនេះ ស្រលាញ់ខ្លាំងបំផុតនិង ចង់រៀបការជាមួយជាងគេ នោះគឺជាដៃគូសម្តែងភាពយន្ត «មេធាវី​»​ ឆ្នាំ១៩៩៧ តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បកត្រលប់ទៅអតីតកាលវិញ Karen Mok គឺជាមនុស្សតែម្នាក់គត់ដែល អាចនិយាយថាលោក ទិនហ្វី ស្រលាញ់ខ្លាំងបំផុតក្នុងចំណោមសង្សារទាំងអស់របស់លោក សូម្បីតែម្តាយរបស់ទិនហ្វី ក៏មានការពេញចិត្តនិង នាងខ្លាំងណាស់ដែរ ដោយសារតែអាកប្បកិរិយា ទន់ភ្លន់ចេះ គោរពអ្នកដទៃនិង អត្តចរិកស្មោះត្រង់របស់តារាស្រីរូបនេះតែម្តង។

ប៉ុន្តែចំណងស្នេហាក៏មិនអាចបន្តទៅមុខទៀត ដោយសារតែពួកគេការខ្វែងគំនិតគ្នាជុំវិញរឿងការងារដែល ធ្វើឲ្យ ខាងស្រីសុំបែកជាមួយនឹងខាងប្រុសដោយសន្តិវិធី គ្មានការឈ្លោះទាស់គ្នាគ្នាអ្វីឡើយ។

បន្ទាប់មកពីចែកផ្លូវគ្នារួចហើយ Karen ក៏បានចាប់ដៃគូជាមួយនឹងតារាប្រុសម្នាក់ទៀតឈ្មោះ Stephen Fung ហើយក៏បានទាក់ទងគ្នាស្រលាញ់គ្នា ដែលធ្វើឲ្យទិនហ្វីមានការខូចចិត្តយ៉ាងខ្លាំង ក្នុងចិត្តចង់ត្រឡប់ទៅរកសង្សារចាស់វិញដែរ ប៉ុន្តែលោកគោរពនូវការសម្រេចចិត្តរបស់នាងផងដែរ ដោយខណៈពេលបច្ចុប្បន្ននេះ គេគ្រប់គ្នាសុទ្ធមានគ្រួសារអស់ទៅហើយនៅសល់តែ ទិនហ្វីដែលនៅតែមិនយកប្រពន្ធរហូតមកទល់សព្វថ្ងៃ។

ក្នុងពេលសព្វថ្ងៃនេះទោះបីជា ទិនហ្វី បានចែកផ្លូវជាមួយនឹង Karen Mok ច្រើនឆ្នាំពិតមែន ប៉ុន្តែពួកគេនៅតែរាប់អានគ្នាក្នុងនាមជាមិត្តភក្តិល្អនឹងគ្នាផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

Stephen Chow ហៅកាត់ ទីន ហ្វី
Stephen Chow ហៅកាត់ ទីន ហ្វី
Karen Mok
Karen Mok
ឈុតមួយក្នុងរឿង«មេធាវី​» ឆ្នាំ១៩៩៧
Stephen Chow ហៅកាត់ ទីន ហ្វី Karen Mok

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]