រាជធានីភ្នំពេញ ៖ ក្រោយប្រទះព័ត៌មានមួយមានចំណងជើងថា “កម្ពុជាបានយកវ៉ាក់សាំងកូវីដ ១៩ ដែលជាជំនួយរបស់ប្រទេសចិនមកលក់ក្នុងតម្លៃថ្លៃ" របស់សារព័ត៌មានមួយឈ្មោះ Angkor Times ដោយបានផ្សព្វផ្សាយតាមបណ្តាញសង្គម Wechat រូចមក ពេលនេះ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានឆ្លើយតបជាបន្ទាន់ ដែលប្រកាសច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយរបស់សារព័ត៌មានអនឡាញ Angkor Times នេះ។

គួរបញ្ជាក់ផងដែរថា មុននេះបន្តិចតាមរយៈសារសម្លេង លោកជំទាវបានបន្តថា សូមឲ្យប្រជាពលរដ្ឋដែលមិនមែនជាក្រុមមនុស្ស ដែលក្រសួងសុខាភិបាលបានប្រកាសឲ្យទទួលបានការចាក់វ៉ាក់សាំង តាមការស្ម័គ្រចិត្តនោះ កុំអញ្ជើញមកហើយ ខន្តីព្រោះ វ៉ាក់សាំងមានកំណត់ហើយ ក៏ត្រូវស្រគួរទុកឲ្យបងប្អូនដែលបានចាក់លើកទី១រួច ហើយត្រូវបន្តចំពោះលើកទី ២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនោះ លោកជំទាវបានបន្ថែមទៀតថា នាងខ្ញុំសុំច្រានចោលទាំងស្រុង និងថ្កោលទោសយ៉ាងខ្លាំង ចំពោះបុគ្គលដែលបំពុលសង្គម ដែលបានប្រកាសថា ក្រសួងបានលក់វ៉ាក់សាំងនេះ នៅមន្ទីរពេទ្យកាល់ម៉ែត ព្រោះ ជាការពិត សម្រាប់បុគ្គលដែលស្ម័គ្រចិត្តមិនចាំបាច់បង់ប្រាក់អ្វីទាំងអស់ហើយ ក៏គ្មានការលក់ដូរអ្វីដែរ។ លើសពីនេះទៅទៀត លោកជំទាវ ក៏បញ្ជាឲ្យ សារព័ត៌មាននោះកែប្រែជាបន្ទាន់ ហើយសុំឲ្យមានការចាត់ការតាមផ្លូវច្បាប់សម្រាប់ ជនដែលប្រឌិត និងបង្កើតនូវ ព័ត៌មានក្លែងក្លាយនេះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅស្តាប់សារជាសម្លេងនោះ ៖

លោកជំទាវ ឱ វណ្ណឌីន
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]