រយៈចម្ងាយ មិនអាចក្លាយជារនាំង ឬឧបសគ្គសម្រាប់ស្នេហារបស់អ្នកបានទេ សំខាន់ឱ្យតែអ្នកមានភាពជឿជាក់ ស្មោះត្រង់ចំពោះគ្នា ទុកចិត្តគ្នា កុំចេះតែសង្ស័យ មានអ្វីត្រូវនិយាយគ្នាឱ្យបានច្បាស់ៗ កុំចេះតែលាក់ទុក ហើយអន់ចិត្តតែម្នាក់ឯងឱ្យសោះ។ ដូច្នេះ ខាងក្រោមនេះ គឺជាហេតុផលមួយចំនួន ដែលអ្នកគួរតែរក្សា និងអនុវត្តឱ្យបានល្អ ដើម្បីថែរក្សាចំណងស្នេហារបស់អ្នកឱ្យបានរឹងមាំ និងឋិតថេរ យូរអង្វែង។

១. ចេះស្ដាប់គ្នាទៅវិញទៅមក

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង

ការរក្សាចំណងមួយឱ្យបានយូរអង្វែង ក៏មានការរួមចំណែកដោយការដែលអ្នកចេះបែងចែក មានហេតុផល និងស្ដាប់គ្នាទៅវិញទៅមក។ ដ្បិតថានៅឆ្ងាយគ្នា មិនអាចឃើញសកម្មភាពប្រចាំទាំងស្រុងរបស់គ្នា ដូច្នេះ ម្ខាងៗប្រាកដជាកើតមានអារម្មណ៍សង្ស័យ ឬមិនអស់ចិត្ត មិនបាននៅក្បែរ មើលថែមនុស្សដែលខ្លួនស្រឡាញ់។ ប៉ុន្តែយ៉ាងណាមិញ ឱ្យតែអ្នកទាំងពីរចេះនិយាយគ្នា ចេះស្ដាប់ពីអារម្មណ៍គ្នា អ្នកនឹងកាន់តែយល់ពីគ្នាបានច្រើនជាងមុន កុំឈ្លោះ កុំចេះតែខឹង ងរងក់ រករឿងគ្នា វាមិនល្អសម្រាប់ទំនាក់ទំនង ដែលអ្នកនៅឆ្ងាយគ្នានោះឡើយ។

២. រក្សាទំនាក់ទំនង និងការជួបគ្នាឱ្យបានទៀងទាត់

រូបតំណាង

ការផ្ញើសារ ការCallរកគ្នា គឺជារឿងដែលអ្នកអាចធ្វើបានតែម្យ៉ាងគត់ ដូច្នេះមិនថារវល់ មមាញឹកកម្រិតណាទេ ដាច់ខាតអ្នកត្រូវតែចេះរក្សាទំនាក់ទំនង ឱ្យគ្នាឱ្យបានជាប់ជាប្រចាំ ត្រឹមការផ្ញើសារថា Good Night / Good Morning ជារៀងរាល់ថ្ងៃ វាក៏ជាការបង្ហាញពីការយកចិត្តទុកដាក់ចំពោះដៃគូដែរ។

៣. ឧស្សាហ៍និយាយពីផែនការអនាគតជាមួយគ្នា

រូបតំណាង

ការនិយាយ ឬរំឭកពីផែនការអនាគតជាមួយនឹងគ្នា វាគឺជាការផ្ដល់ក្ដីសង្ឃឹម និងពង្រឹងដល់ចំណងស្នេហារបស់អ្នកទាំងពីរ ឱ្យបានដឹងកាន់តែច្បាស់ថា អ្នកទាំងពីរពិតជាចង់រួមដំណើរជីវិតទៅថ្ងៃមុខជាមួយគ្នា ចង់កសាងគ្រប់យ៉ាងជាមួយគ្នា វាជាសញ្ញាវិជ្ជមានមួយដែលធ្វើឱ្យអ្នកទាំងពីរកាន់តែរីករាយ មានក្ដីសង្ឃឹម និងកក់ក្ដៅក្នុងចិត្តកាន់តែខ្លាំងក្នុងការបន្តចំណងមួយនេះ ដោយមិនខ្វល់ពីរយៈចម្ងាយ ឬគម្លាតរវាងអ្នកក្នុងពេលបច្ចុប្បន្ននេះឡើយ។

៤. ជឿជាក់ និងទុកចិត្តគ្នា

រូបតំណាង

ជាក់ស្ដែង ការជឿជាក់ និងទុកចិត្តគ្នានេះ គឺជាគ្រឹះដ៏សំខាន់បំផុតដែលដៃគូគ្រប់រូបត្រូវតែមាន មិនថាចំពោះតែអ្នកនៅឆ្ងាយគ្នានោះឡើយ។ ព្រោះថាមានតែការជឿជាក់ និងទុកចិត្តគ្នានេះទេ ដែលអាចធ្វើឱ្យអ្នកទាំងពីរមានអារម្មណ៍ថាស្នេហារបស់អ្នកពិតជាមានសុត្ថិភាព មានគោលពិតប្រាកដ មានគ្រឹះរឹងមាំ ទោះបីមានអ្នកដទៃមកអុចអាល ឬនិយាយអ្វីមិនល្អពីអ្នកទាំងពីរ ក៏មិនអាចបំបែកស្នេហារបស់អ្នកបានដែរ ព្រោះតែអ្នកទាំងពីរមានទំនុកចិត្តខ្ពស់ចំពោះគ្នារួចស្រេចទៅហើយ៕

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]