ភ្នំពេញ៖ Grab (ហ្គ្រេប) ដែលជាកម្មវិធីកក់អ្នកដំណើរតាមទូរស័ព្ទ ឈានមុខគេនៅអាស៊ីអាគ្នេយ៍ បានណែនាំវិធានការសុវត្ថិភាពថ្មីមួយ ដើម្បីធានាឲ្យបានថាដៃគូបើកបរ និងអ្នកដំណើររបស់ខ្លួនមានសុវត្ថិភាព អំឡុងពេលនៃការឆ្លងចូលទៅក្នុងសហគមន៍នៃជំងឺកូវីដ ១៩ នាពេលថ្មីៗ នេះ នៅរាជធានីភ្នំពេញ ដែលបង្កឲ្យមាន «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»។
ចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ មានករណីឆ្លងថ្មីចំនួនជាង ១០០ ករណី ត្រូវបានរកឃើញ និងទីតាំងជាច្រើនត្រូវបាន ចាត់ទុកថាជាកន្លែងមានហានិភ័យខ្ពស់ រួមមានអាគារស្នាក់នៅ ក្លឹបកំសាន្តរាត្រ្តី និងទីតាំងមួយចំនួនផ្សេង ទៀតនៅក្នុងរាជធានីភ្នំពេញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដើម្បីឆ្លើយតបទៅនឹងព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ថ្មីៗនេះ ក្រុមហ៊ុន Grab បានបង្កើតមូលនិធិ GrabProtect Partner ដែលមានទឹកប្រាក់ចំនួន ២ម៉ឺន ៥ពាន់ដុល្លារ ដើម្បីលើកទឺកចិត្តដៃគូបើកបររបស់ Grab ក្នុងការស្វែងរក ការធ្វើតេស្ដ ស្របតាមការអំពាវនាវរបស់ក្រសួងសុខាភិបាល ដោយមិនចាំបាច់បារម្ភអំពីការបាត់បង់ ប្រាក់ចំណូល។
ក្នុងករណីដៃគូបើកបរដែលធ្វើតេស្ដរកឃើញថាមានផ្ទុក វិជ្ជមានជំងឺកូវីដ ១៩ ក្រុមហ៊ុន Grab និងចូលរួមផ្តល់ជូន ជាកញ្ចាប់ថវិការហូតដល់ទៅ ១៥០ ដុល្លារ ដើម្បីរក្សាប្រាក់ចំណូលរបស់ពួកគេ អំឡុងពេលសម្រាកព្យាបាល នៅមន្ទីរពេទ្យឬ ធ្វើចត្តាឡីស័ក ក៏ដូចជាជួយពួកគេផ្គត់ផ្គង់ប្រាក់ចំណូលដល់ក្រុមគ្រួសារផងដែរ។
ដើម្បីពង្រឹងវិធានការការពារបន្ថែមទៀតសម្រាប់ដៃគូបើកបរ ក្រុមហ៊ុន Grab បានឲ្យដឹងថាខ្លួន បានធ្វើការ សហការណ៍យ៉ាងឆាប់រហ័សជាមួយស្ថានីយ៍ប្រេងឥន្ធនៈក្នុងស្រុកមួយ ដើម្បីធ្វើការចែកជូនសម្ភារៈ កញ្ចាប់អនាម័យជាង ១៥ ទីតាំងនៅក្នុងរាជធានីភ្នំពេញ មានដូចជាម៉ាស់ និងទឹកអាកុលជាដើម។
កញ្ចប់ការពារអនាម័យទាំងនេះ នឹងត្រូវចែកចាយដល់ដៃគូបើកបររបស់ Grab ពេញមួយសប្តាហ៍ចាប់ពីថ្ងៃទី២២ រហូតដល់ ថ្ងៃទី២៦ ខែកុម្ភៈ ហើយបន្ទប់ពីនេះនឹងអាចស្វែងរកបាននៅការិយាល័យរបស់ក្រុមហ៊ុន Grab ។
លោក Hashim Alkaff នាយកក្រុមហ៊ុន Grab ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា៖
លោកបានបន្ថែមទៀតថា ៖
កាលពីឆ្នាំមុន ក្រុមហ៊ុន Grab កម្ពុជាបានដាក់ដំណើរការយុទ្ធនាការ GrabProtect ដែលជាគោលការណ៍ ពង្រឹងសុវត្ថិភាព និងអនាម័យ ក្នុងគោលដៅកាត់បន្ថយហានិភ័យនៃការចម្លងវីរុសកូវីដ-១៩នៅក្នុងកម្មវិធី កក់ដំណើររបស់ខ្លួន។
ជាមួយ និងកម្មវិធី GrabProtect ដៃគូអ្នកបើកបរតម្រូវឲ្យធ្វើការបញ្ជាក់សុខភាពថាមិនមានរោគសញ្ញា កូវីដ១៩ ណាមួយ App ដើម្បីអនុវត្តអោយបាននូវវិធានការសុវត្ថិភាព និង អនាម័យ ក៏ដូចជាបញ្ជាក់ថាពួកគេ មិនបានមានទំនាក់ទំនងណាមួយជាមួយអ្នកជំងឺកូវីដ ១៩ ក្នុងអំឡុងពេល ១៤ ថ្ងៃ មុនពេលពួកគេចាប់ផ្ដើម ប្រើប្រាស់កម្មវិធី Grab Driver App ដើម្បីកក់អ្នកដំណើររបស់ខ្លួនប្រចាំថ្ងៃ។
ក្រុមហ៊ុន Grab ក៏ធ្វើផ្តល់នូវការប្រើប្រាស់មធ្យោបាយទូទាត់សាច់ប្រាក់អេឡិចត្រូនិច ដើម្បីចូលរួមកាត់បន្ថយការប៉ះពាល់ផ្ទាល់រវាងដៃគូអ្នកបើកបរ និង អ្នកដំណើរ ក្នុងគោលបំនងរក្សាកំលាតសុវត្ថិភាពផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]