ចិន៖ កាលពីចុងសប្តាហ៍មុន តារាសម្តែងប្រុស Huang Xiaoming ត្រូវបានគេប្រទះឃើញ ចេញទៅក្រៅដើម្បីញ៉ាំអាហារពេលល្ងាចជាមួយមិត្តភក្តិនៅទីក្រុងប៉េកាំង ត្រូវបានគេដឹងថា អាស័យដ្ឋានផ្ទះរបស់លោក នៅតំបន់ពីរផ្សេង រវាងផ្ទះវីឡាប្រណីត ដែលរស់នៅជាមួយតារាស្រី AngelaBaby ភរិយារបស់ខ្លួន។

តួយ៉ាង ត្រូវបានគេឲ្យដឹងថា តាមពិតអាផាតមិននេះ តារាប្រុសរូបនេះ រស់នៅតែម្នាក់ឯង អស់រយៈពេលជាច្រើនខែមកហើយ នេះបើយោងតាមកាសែត Sina រូបលោក បានទិញ បានទិញអាផាតមិននេះក្នុងតម្លៃ ១,៨ លានយ័ន (ប្រហែល ជាង ២ សែនដុល្លារ) ក្នុងតំបន់ Chaoyang ក្នុងទីក្រុងប៉េកាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ ទៅតាមប្រភពមួយទៀតបាន ចេញផ្សាយជាថ្មីម្តងទៀតតារាស្រី Angelababy មានអាស័យដ្ឋានអចិន្រ្តៃយ៍ដែលនៅវីឡាប្រណីតម្តុំដុងសាន ផ្លូវក្រវ៉ាត់ក្រុងទី ៤ ក្នុងតំបន់ Chaoyang ក្រុងប៉េកាំង។ ហេតុដូច្នេះ ត្រូវបានអ្នកលេងបណ្តាញសង្គម ក៏ដូចជាអ្នកសារព័ត៌មាន បានសន្មត់អ្នកទាំងពីរទំនងរស់នៅបែកគ្នា អស់មួយរយៈទៅហើយ។

ជាមួយគ្នានេះដែរ រឿងអាស្រូវចម្រូងចម្រាសអំពី ទំនាក់ទំនងអាពាហ៍ពិពាហ៍របស់តារាជួរមុខប្រទេសចិនមួយគូនេះ បានបង្ហាញសញ្ញាមិនធម្មតាជាច្រើន និងជាហូរហែរ តែងតែក្លាយជាប្រធានបទ លើកមកវែកញែករវាង ជីវិតគូស្វាមី ភរិយារបស់ពួកគេ តើអាចទេ ថាអ្នកទាំងពីរពិតជាដើរដល់ផ្លូវបំបែក ពិតឬយ៉ាងណា? មានតែរង់ចាំមើល និងតាមដានជាមួយ ខ្មែរឡូត ទាំងអស់គ្នា!

សូមទស្សនារូបភាពខាងក្រោម៖

Huang Xiaoming និង Angelababy
Huang Xiaoming និង Angelababy
Huang Xiaoming ឃើញដើរម្នាក់ឯង គ្មានវត្តមានភរិយា និងកូន 
Angelababy និងកូន គ្មានវត្តមានស្វាមីនៅក្បែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]