កម្សាន្ត៖ លោក រិន សាវ៉េត ត្រូវបានមហាជនខ្មែរគ្រប់ៗគ្នាទទួលស្គាល់ថា ជាកំពូលតារាចម្រៀងមួយរូបដែលមានទឹកដមសំនៀង ពីរោះពិសារ  សម្រាប់អ្នកគាំទ្រគ្រប់ស្រទាប់វ័យ ហើយក៏ជាតារាចម្រៀងយិនស៊ិនជើងចាស់ប្រចាំផលិតកម្មហង្សមាសផងដែរ។

គេសង្កេតឃើញថា មានតារាចម្រៀងល្បីៗ ជាច្រើនដួង បានវិចបង្វេចចាកចេញពីផលិតកម្មហង្សមាសជាបន្តបន្ទាប់ ដែលជាទ្រនំចាស់ ទៅរកទ្រនំថ្មី មានដូចជា កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ និងកាលពីពេលថ្មីនេះៗ គឺ កូនប្រុសលោក ព្រាប សុវត្ថិ គឺសុវត្ថិ សិរីវុឌ្ឍ និងដួង វីរៈសិទ្ធិ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក អ្វីដែលធ្វើឱ្យមហាជន ក៏ដូចជាទស្សនិកជន ភ្ញាក់ផ្អើល និង ចាប់អារម្មណ៍ជាខ្លាំងនោះ គឺ លោក រិន សាវ៉េត ក៏បានផ្លាស់ប្តូរទ្រនំចាស់ ដោយស្ងាត់ៗពីផលិតកម្មហង្សមាស ទៅផលិតកម្ម BN Production ។

ក្នុងនោះដែរ មានប្រភពមួយបានបញ្ជាក់ឱ្យដឹងថា តារាចម្រៀងរូបនេះជាតារាចម្រៀងមួយរូប ដែលបានជ្រកនៅក្នុងទ្រនំហង្សមាសបានរយៈពេលជាង១០​ឆ្នាំហើយ គួររំលឹកដែរថា លោកបានចាកចេញពីហង្សមាស ទៅផលិតកម្ម BN Production បានរយៈពេលមួយឆ្នាំទៅហើយ។ ម៉្យាងទៀតដំណឹងនេះ បានធ្វើឲ្យហ្វេនៗបើកភ្នែកធំៗ​ មិនធម្មតានោះទេ៕

សូមទស្សនារូបភាពខាងក្រោម៖

លោក រិន សាវ៉េត
លោក រិន សាវ៉េត និង តារារួមផលិតកម្ម BN Production 
លោក រិន សាវ៉េត
លោក រិន សាវ៉េត
លោក រិន សាវ៉េត
សាររបស់ផលិតកម្ម BN Production 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]