ភ្នំពេញ: អ្នកមីង ញឹម សុខា ដែលបងប្អូនធ្លាប់បានស្គាល់ថា អ្នកមីងតែងតែសម្តែងជាតួអង្គម្តាយនៅក្នុងខ្សែភាពយន្តនោះ កាលពីពេលថ្មីៗនៅក្នុងការផ្តល់បទសម្ភាសន៍មួយនៅក្នុងនាទី សិល្បករកម្ពុជា អ្នកមីង បាននិយាយដោយលើកយកបញ្ហាជីវភាព គួបផ្សំនិងបញ្ហាកូនធម៌ ដោយអ្នកមីងបាននិយាយយ៉ាងដូច្នេះថា ៖
អ្នកមីងក៏បន្ថែមសេចក្តីបន្តយ៉ាងដូច្នេះថា កាលដែលអ្នកមីងមកផ្តល់បទសម្ភាសន៍នេះ អ្នកមីងមានបំណងស្នើសុំឲ្យមហាជនឈប់យល់ច្រលំថាអ្នកមីង ជាអ្នកមានបាន ដោយសារតែកូនធម៌ មិនត្រឹមតែប៉ុណ្ណោះអ្នកមីងនិយាយលាយឡំដោយទឹកភ្នែកថា នៅពេលគេនិយាយថា អ្នកមីងតាំងតែពីពេលដែលមានកូនធម៌ជាអ្នកមានមក ស្រាប់តែផលិករនានាមិនដែលសូវហៅអ្នកមីងថតកុនដូចពីមុនឡើយ ម្យ៉ាងវិញទៀតមហាជនមើលមកកាន់អ្នកមីងជាអ្នកមានទ្រព្យ មានផ្ទះល្វែង ក្លាយជាអ្នកមានដោយសារតែកូនធម៌។
គួររំលឹកផងដែរថា លោកជំទាវ ស្រីអូន សម្រស់ធម្មជាតិ ដែលមហាជនបានស្គាល់ថា លោកជំទាវជាបុគ្គលម្នាក់ដែលមានទឹកចិត្តមនុស្សធម៌ តែងតែជួយជនទីទាល់ក្រ ពិសេសអ្នករងគ្រោះ និងជនខ្វះទីពឹងនានា ហើយកាលពីពេលថ្មីៗនេះលោកជំទាវ ក៏បានទទួលយកអ្នក មីង សុខា ជាម្តាយធម៌ តែស្រាប់តែពីម្សិលមិញនេះ វីដេអូដែលចេញដោយនាទីសិល្បករកម្ពុជា បានបង្ហោះថា លោកជំទាវ មិនបានជួយម្តាយធម៌ទៅវិញ។ ហេតុការណ៍នេះ ក៏ធ្វើឲ្យផ្ទុះការរិះគន់យ៉ាងខ្លាំងនៅលើបណ្តាញសង្គមផងដែរ៕
ចង់ដឹងថាតើអ្នកមីង បាននិយាយអ្វីខ្លះ សូមទស្សនាវីដេអូលម្អិតខាងក្រោមទាំងអស់គ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]