ភ្នំពេញ៖ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ CHIVAS ដែលជាស្រាវិស្គីនាំចូលពីប្រទេសស្កុតឡែន បានធ្វើការសហការជាផ្លូវការ ជាមួយនឹងក្រុមបាល់ទាត់លំដាប់ពិភពលោក ជាមួយនឹងការសហការជាផ្លួវការនេះ ទាំង Chivas ទាំង Manchester United បានធ្វើការរួមបញ្ចូលគ្នាដើម្បីបង្កើតនូវជំនឿមួយយ៉ាងមុតមាំថា ភាពសាមគ្គីគ្នានឹងបង្កើតឲ្យមានភាពជោគជ័យកាន់តែខ្លាំងឡើងៗ ជាមួយនឹងការជ្រើសរើសយកការរួមបញ្ចូលគ្នារវាង Malts និង Grain វិស្គី ដើម្បីផលិតចេញជាស្រាវិស្គីដ៏ល្អ សម្រាប់បញ្ចូលទៅក្នុងដបដែលត្រូវបានគេទទួលស្គាល់នូវរសជាតិទូទាំងពិភពលោក ធៀបទៅនឹងក្រុម Manchester United ដែលទទួលបានកិត្តិនាមជាមួយក្រុមបាល់ទាត់លំដាប់ពិភពលោក ដោយសារការសហការយ៉ាងស្អិតរមួតរវាងកីឡាករ និងអតីតកីឡាករ ដែលនំាឲ្យក្រុមទទួលបានជោគជ័យក្នុងទីលានប្រកួត។

គួរបញ្ជាក់ផងដែរថា Manchester United បានសហការជាមួយ Chivas តាំងពីឆ្នាំ២០១៨ ជាមួយនឹងកម្មវិធីជាច្រើនដើម្បីផ្តល់ឱកាសឲ្យអ្នកដែលជាអ្នកគាំទ្រផ្ទាល់ ទទួលបាននូវបទពិសោធន៍ និងភាពរីករាយជាច្រើន មិនថានៅតាមបណ្តាកម្មវិធីរបស់ Chivas នៅក្នុង Pub និងក្លឹបកម្សាន្តនៅក្នុងប្រទេសកម្ពុជា ជាពិសេសបទពិសោធន៍ ទៅទស្សនាការប្រកួតផ្ទាល់នៅទីក្រុង Manchester និងប្រទេសសិង្ហបុរី ។

ដោយឡែក ដើម្បីចូលរួមចំណែកទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីត 19 Chivas និង Manchester United នៅតែបន្តការសហការនេះសម្រាប់ឆ្នាំ ២០២១ ជាមួយនឹង បទពិសោធន៍ថ្មីស្រឡាងមួយទៀត គឺការផ្តល់សំណាងជូនអ្នកគាំទ្រ Chivas និង Manchester Untied នៅក្នុងប្រទេសកម្ពុជាសម្រាប់ ការជួបសន្ទនាជាមួយនឹងសមាជិកដែលជាកីឡាកររបស់ក្រុម Manchester United តាមរយៈវីដេអូផ្ទាល់ក្នុងរយៈពេលមួយម៉ោងពេញ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]