បរទេស៖ ឧបករណ៍តូចមួយនឹងអាចប្រែក្លាយថាមពលអគ្គិសនីក្នុងខ្លួនរបស់មនុស្សឱ្យទៅជាថ្មបាន មានន័យថាឧបករណ៍ implant វេជ្ជសាស្ត្រផ្សេងៗមិនចាំបាច់ប្រើថាមពលថ្មពីណាមកនោះទេ តែយកពីខ្លួនមនុស្សផ្ទាល់តែម្តង។
ឧបករណ៍ដែលអាចពាក់បាននេះត្រូវបានគេហៅថា thermoelectric generator (TEG) ដែលវាអាចបម្លែងកម្តៅក្នុងខ្លួនមនុស្សឱ្យទៅជាថាមពលអគ្គិសនីបាន។ ក្រុមអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យខូឡូរ៉ាដូ (CU) ដែលនៅពីក្រោយឧបករណ៍នេះបានសាកល្បងឧបករណ៍ TEG របស់ពួកគេក្នុងទម្រង់ជាចិញ្ចៀនតូចមួយក៏ដោយក្តី ក៏ម៉ាស៊ីនផលិតថាមពលតូចមួយនេះអាចប្រែរូបរាងជាទំហំប៉ុននាឡិកា ឬធំជាងនេះក៏បានដែរ ធំឬតូចវាអាស្រ័យលើចំនួនថាមពលប៉ុណ្ណាដែលអ្នកប្រើចង់បាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនេះជារបៀបដែល TEG ដំណើរការ៖ ដំបូងគេពាក់វាលើស្បែក។ បន្ទាប់មកសៀគ្វីនៅខាងក្នុងឧបករណ៍តូចនេះនឹងបម្លែងកម្តៅក្នុងខ្លួនមនុស្សឱ្យទៅជាអគ្គិសនី។
TEG មានភាពបត់បែន និងធន់ដូចជាស្បែកមនុស្ស។ អ្នកវិទ្យាសាស្ត្របាននិយាយក្នុងការសិក្សាដែលចុះផ្សាយក្នុង Science Advances ថាគេអាចពាក់វាបានយ៉ាងស្រួលបានគ្រប់កាលៈទេសៈគ្រប់ប្រភេទ។
ឧបករណ៍ដែលពាក់បានទាំងនេះអាចបង្កើតថាមពលបានប្រហែលមួយវ៉ុលសម្រាប់រាល់សង់ទីម៉ែត្រការ៉េនៃទំហំស្បែក។ ទោះយ៉ាងណាក៏ដោយ ដោយសារតែឧបករណ៍នេះមានរាងជ្រុង អ្នកស្រាវជ្រាវអាចពង្រីកឧបករណ៍ពីរាងចិញ្ចៀនទៅជាខ្សែដ៏វែងដូចជានាឡិកា sports bracelets ឬក៏ធំជាងនេះក៏បាន។ រូបរាងកាន់តែធំអាចបង្កើតថាមពលកាន់តែច្រើនសម្រាប់សាកថ្មឧបករណ៍ដែលមានតម្រូវការអគ្គិសនីខ្ពស់។
អ្នកវិទ្យាសាស្ត្រនិយាយថា បច្ចេកវិទ្យានេះអាចបំបាត់នូវតម្រូវការប្រើថ្មក្នុងឧបករណ៍ប្រើប្រាស់នានា មិនត្រឹមតែនាឡិកា smartwatches ឬឧបករណ៍ហាត់ប្រាណប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឧបករណ៍ implant វេជ្ជសាស្ត្រផ្សេងទៀតដែលត្រូវការថាមពលផងដែរ។ ថ្មគឺជាបច្ចេកវិទ្យាកខ្វក់មួយដែលប្រើលោហធាតុផែនដីដ៏កម្រ និងវត្ថុធាតុដើមដែលច្រែះ។ រាងកាយរបស់មនុស្សអាចក្លាយជាប្រភពផ្តល់ថាមពលមួយដូចគ្នាដែរ តែជាបច្ចេកវិទ្យាស្អាតជាង និងជាថាមពលប្រើប្រាស់ឡើងវិញបានទៀតផង។
ក្រុមអ្នកស្រាវជ្រាវជឿជាក់ថាក្នុងរយៈពេល៥ទៅ១០ឆ្នាំ ឧបករណ៍ទាំងនេះអាចនឹងចេញលក់ជាសាធារណៈ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]