ភ្នំពេញ៖ បើនិយាយពីការផ្ទេរប្រាក់ទៅកាន់បងប្អូន គ្រួសារ ឬមនុស្សជាទីស្រលាញ់ គ្រប់គ្នាច្បាស់ជាគិតដល់ក្រុមហ៊ុនទ្រូម៉ាន់នីមុនគេ ព្រោះថាទ្រូម៉ាន់នីគឺជាក្រុមហ៊ុនផ្ទេរប្រាក់ដ៏ឈានមុខមួយក្នុងប្រទេសកម្ពុជា ជាមួយនឹងសេវារហ័សទាន់ចិត្ត ដកស្រួលដាក់ស្រួលនិងមានសុវត្ថិភាព។

យ៉ាងណាមិញ អតិថិជនទាំងអស់របស់ក្រុមហ៊ុនទ្រូម៉ាន់នី បានដឹងហើយឬនៅថានៅពេលនេះ ក្រុមហ៊ុនទ្រូម៉ាន់នី បានបង្កើតប្រូម៉ូសិនយ៉ាងពិសេស និងមិនធ្លាប់មានសម្រាប់អតិថិជនរបស់ខ្លួន ជាមួយនឹងលេខកូដសំណាងហុងស៊ុយ៣ខ្ទង់ចុងក្រោយ ដូចជា ១៦៨, ៩៩៩, ៨៨៨ នៅលើវិក្កយបត្រអាចឈ្នះរង្វាន់ជាសាច់ប្រាក់សរុបរហូតដល់ ១០០ លានរៀល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់អតិថិជនទាំងអស់ដែលអាចមានសិទ្ធឈ្នះរង្វាន់ជាមួយលេខកូដសម្ងាត់៣ខ្ទង់ចុងក្រោយ គឺតម្រូវឲ្យធ្វើការផ្ទេរប្រាក់តាមភ្នាក់ងារទ្រូម៉ាន់នីទូទាំងប្រទេស ចាប់ពី១០ដុល្លារឡើងទៅ។ ឯចំណែករង្វាន់សម្រាប់លេខកូដសម្ងាត់៣ខ្ទង់មានដូចជា៖ សម្រាប់លេខកូដចុងក្រោយ ១៦៨ លោកអ្នកនឹងឈ្នះជាទឹកប្រាក់ ១៦,៩០០រៀល លេខកូដចុងក្រោយ ៩៩៩ លោកអ្នកនឹងឈ្នះជាទឹក​ប្រាក់ ១០,០០០ រៀល និង លេខកូដចុងក្រោយ ៨៨៨ លោកអ្នកនឹងឈ្នះជាទឹកប្រាក់ ៨,៩០០ រៀល។

ឈ្នះរង្វាន់ភ្លាមៗពីលេខកូដសំណាង៣ខ្ទង់ចុងក្រោយ

ចំពោះប្រូម៉ូសិននេះ ធ្វើឡើងចាប់ពីថ្ងៃទី២២ ខែកុម្ភៈ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដូច្នេះនាំគ្នាផ្ទេរលុយទៅកាន់មនុស្សជាទីស្រលាញ់ បងប្អូន គ្រួសារ ហើយកុំភ្លេចផ្ទៀងលេខហុងស៊ុយ៣ខ្ទង់ចុងក្រោយ ដើម្បីមានឱកាសឈ្នះលុយសុទ្ធភ្លាមៗសរុបជាង១០០លានរៀល។

សម្រាប់ក្រុមហ៊ុនទ្រូម៉ាន់នី មិនមែនមានតែប្រូម៉ូសិនខាងលើតែមួយនោះទេ ក៏ប៉ុន្តែក្រុមហ៊ុនទ្រូម៉ាន់នី មានប្រូម៉ូសិនមួយផ្សេងទៀត សម្រាប់អតិថិជនទាំងអស់ ដោយគ្រាន់តែធ្វើការបង់កម្ចីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុ ជាមួយភ្នាក់ងារទ្រូម៉ាន់នីទាំងអស់ទូទាំង​​ប្រទេស ចាប់ពី២៥ដុល្លារឡើងទៅ នឹងមានឱកាសឈ្នះការបង់កម្ចីប្រាក់រហូតដល់២ខែ។ ដោយក្នុងនោះ សម្រាប់ ទឹកប្រាក់អតិថិជនមានសំណាងឈ្នះ គឺស្មើទៅនឹងទឹកប្រាក់ដែលលោកអ្នកបង់ក្នុង១វិក្កយបត្រ ដែលមានចំនួនច្រើនបំផុតត្រឹម៣០០ដុល្លារក្នុងមួយខែ សម្រាប់ធនាគារ និង ចំនួនច្រើនបំផុត ១៥០ ដុល្លារ ក្នុង១ខែ សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុបង់រំលស់។

ចំពោះប្រូម៉ូសិននេះ គឺចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ជាមួយនឹងការចាប់ឆ្នោតផ្សងសំណាង នឹងធ្វើឡើងរៀងរាល់១ខែម្តង (រៀងរាល់សប្តាហ៍ទី១ នៃខែបន្ទាប់) តាមរយៈការផ្សាយផ្ទាល់នៅលើហ្វេសប៊ុកផេកផ្លូវការរបស់ ទ្រូម៉ាន់នី (TrueMoney Cambodia)៕

នៅចាំដល់ណាទៀត? កុំឲ្យឱកាសពិសេសនេះរំលងផុតឲ្យសោះណា!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]