ថៃ ៖ តារាសម្តែងល្បីថៃកាត់ខ្មែរ Khemanit Jamikorn ហៅ Pancake បានទៅចូលរួមពិធីមង្គលការមិត្តភក្តិក្នុងពេលថ្មីៗ តែអ្វីដែលពិសេសនោះ គឺទៅជាលក្ខណៈគូ ជាមួយនឹងមិត្តប្រុសរបស់ខ្លួន គឺលោក Saksoonthorn Premanond

ពិតណាស់ ក្រោយសេពគប់គ្នា ក្នុងរយៈពេលយូរមែន តែអ្នកទាំងពីរ ហាក់បីមិនទាន់បានបង្ហើប ថ្ងៃចូលរោងការណាមួយឲ្យច្បាស់លាស់ឡើយ។ តែយ៉ាងណាក្តី អ្នកទាំងពីរបានបើកចំហការទាក់ទងរបស់ខ្លួន ទៅកាន់មហាជនទាំងអស់ឲ្យបានដឹងឮផងដែរ។ ម៉្យាងទៀត អាចបណ្តាលមកពីស្នេហាបែបចាស់ទុំ ដែលមិនទាមទារអ្វីច្រើន ក្រៅពីបាននៅក្បែរគ្នា យល់ចិត្តគ្នា មើលថែរក្សាគ្នាក្នុងគ្រានរណាម្នាក់ ជួបឧបសគ្គតែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែក្រោយពេលឃើញ រូបភាពទាំងនេះហើយ អ្នកគាំទ្រម្នាក់ៗ ញញឹមបិទមាត់មិនជិត ក្រោយពេលឃើញអ្នកទាំងពីរបានស្លៀកសម្លៀកបំពាក់ ដែលស៊ីគ្នា ចូលរួមក្នុងពិធីមង្គលមិត្តភក្តី លើសពីនេះ អ្នកទាំងពីរក៏បង្ហាញនូវកាយវិការស្និតស្នាល យ៉ាងស្អិតរមួត ធ្វើដូចគូភរិយានិងស្វាមីថ្មីថ្មោង ដោយគេបានឃើញ អ្នកទាំងពីរ តែងនៅកៀកគ្នារហូត ពេលថតរូបជុំគ្នាម្តងៗ ព្រមមកជាមួយនឹងស្នាមញញឹម ដែលមានក្តីសុខពេលបាននៅជិតមនុស្សជាទីស្រលាញ់ខ្លួន៕

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖ 

Pancake និងដៃគូ ក្នុងពិធី
Pancake និងដៃគូ ក្នុងពិធី
Pancake និងដៃគូ ក្នុងពិធី
Pancake និងដៃគូ ក្នុងពិធី
Pancake និងដៃគូ ក្នុងពិធី
Pancake និងដៃគូ ក្នុងពិធី
Pancake និងដៃគូ ក្នុងពិធី
Pancake និងដៃគូ
Pancake និងដៃគូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]