ភ្នំពេញ: ឆ្លងកាត់នៅរបត់នៃការប្រែប្រួលស្ថានការណ៍ដ៏លឿន ក្រុមគ្រូពេទ្យទាំងអស់ កំពុងតែមមាញឹក យ៉ាងខ្លាំងនៅក្នុងការបំពេញនូវកាតព្វកិច្ចរបស់ខ្លួន ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ និងព្យាបាលនូវអ្នកជំងឺកូវីដ ១៩ ទាំងអស់នៅទូទាំងប្រទេសកម្ពុជាផងដែរ។
យ៉ាងណាមិញ ក្រុមគ្រូពេទ្យ ដែលកំពុងតែបំពេញការងារយ៉ាងសកម្មនៅក្នុងមហាបេសកម្មប្រឆាំង និងការរីករាលដាលនៃជំងឺកូវីដ១៩ នៅលើសកលលោក និងជាពិសេសគឺក្រុមគ្រូពេទ្យនៅក្នុងប្រទេសកម្ពុជា ត្រូវបានគេប្រសិទ្ធនាមឲ្យថា ជាវីរបុរស វីរនារី ដែលបានប្តូរផ្តាច់ លះបង់អាយុជីវិតរបស់ខ្លួន ក្នុងការជួយសង្រ្គោះជីវិតរបស់ប្រជាជនដទៃដែលមានផ្ទុកកូរីដ១៩។
គួររំលឹកផងដែរថា កាលពីពេលថ្មីៗនេះ ក្រោយពីមានព្រឹត្តការណ៍នៃការឆ្លងរីករាលដាលនៅក្នុងសហគមន៍២០ កុម្ភ: រួចមក ក្រុមគ្រូពេទ្យកម្ពុជា កំពុងតែសកម្មខ្លាំងនៅក្នុងភារកិច្ច របស់ខ្លួន ក្នុងការជួយដល់អ្នកជំងឺ និងជាពិសេសថែមទៅទៀតនោះ ពួកគាត់សឹងតែគ្មានពេលសម្រាក ឆ្លៀតហូបបាយ ហូបទឹក ដើម្បីលះបង់រួមចំណែកដល់ការប្រឆាំងនឹងមេរោគ កូវីដ១៩៕
ខាងក្រោមនេះ ជារូបភាពមួយចំនួនរបស់ក្រុមគ្រូពេទ្យកម្ពុជា ក្នុងខណ:ពេលដែលពួកគាត់កំពុងបំពេញការងារ និងសម្រាកពីភារកិច្ច សូមទស្សនាដូចតទៅ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]