អេហ្ស៊ីប៖ ស្នាដៃសិល្បៈដែលនៅលើជញ្ជាំងផ្នូររបស់ព្រះអង្គម្ចាស់អេហ្ស៊ីបមួយអង្គអស់រយៈពេលជាង4សហស្សវត្សរ៍មក ត្រូវបានគេរកឃើញថាមានរូបសត្វបក្សីមួយដែលអ្នកវិទ្យាសាស្ត្រមិនស្គាល់ថាជាសត្វអ្វីសោះឡើយ។
រូបសត្វបក្សីទាំង6ក្បាលគឺត្រូវបានគូរក្នុងបំណែកគំនូរដ៏ល្បីមួយឈ្មោះថា Meidum Geese អាយុកាល4,600ឆ្នាំ ដែលអ្នកជំនាញគំនូរបានពណ៌នាថា ជាស្នាដៃដ៏អស្ចារ្យមួយអំពីសត្វរបស់អេហ្ស៊ីប។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោមការពិនិត្យពិច័យរាប់សតវត្សរ៍មកហើយក៏ដោយក្តី ក៏អត្តសញ្ញាណពិតប្រាកដនៃប្រភេទសត្វបក្សីលើគំនូរនោះ នៅតែមិនទាន់ដឹងថាជាសត្វអ្វីទៀត។
អ្នកវិទ្យាសាស្ត្រភាគច្រើនយល់ឃើញថាបក្សីពីរក្នុងចំណោមសត្វបក្សីបែរទៅឆ្វេង3ក្បាលគឺជាសត្វក្ងាន greater white-fronted geese (Anser albifrons) ជាសត្វក្ងានដែលមានទំហំមធ្យម ដែលនៅតែមាននៅទូទាំងតំបន់អឌ្ឍគោលខាងជើង។
ប៉ុន្តែអត្តសញ្ញាណរបស់បក្សីទីមួយនិងចុងក្រោយរបស់គំនូរនេះគឺស្ថិតក្នុងភាពស្រពេចស្រពិលនៅឡើយ ដោយអ្នកវិទ្យាសាស្រ្តសត្វមិនអាចសម្រេចចិត្តថាតើវាជា greylag goose (A. anser) ដែលជាបុព្វបុរសនៃសត្វក្ងានស្រុក ភាគច្រើន ឬជាក្ងាន bean goose (A. fabalis)។
ចុងក្រោយគឹសត្វបក្សីពណ៌ប្រផេះនិងក្រហមតូចពីរ ដែលបែរទៅខាងស្តាំ។ ពួកវាមានលក្ខណៈស្រដៀងនឹងសត្វក្ងាន red-breasted geese (Branta ruficollis) ដែលជាសត្វក្ងានដ៏កម្រដែលមាននៅអឺរ៉ុបខាងលិច។
ដោយគ្មានបំណែកសាកសពណាមួយនៃប្រភេទសត្វនេះត្រូវបានគេរកឃើញនៅក្នុងកន្លែងជីករុករកអេហ្ស៊ីបបុរាណ គេនៅតែពិបាកក្នុងការសន្និដ្ឋានពិតប្រាកដ។
ការស្វែងរកតម្រុយអំពីសត្វដែលផុតពូជ និងសត្វនៅក្នុងស្នាដៃសិល្បៈបុរាណ រួមទាំងផ្ទាំងគំនូរគុហារាប់ពាន់ឆ្នាំ គឺជាវិធីមួយដែលអ្នកជីវវិទូអាចតាមដានការផ្លាស់ប្តូររបស់សត្វព្រៃ និងអ្នកបរិស្ថានវិទ្យាអាចតាមដានការប្រែប្រួលអាកាសធាតុ។ រាប់ពាន់ឆ្នាំកន្លងមកតំបន់ភាគខាងជើងនៃទ្វីបអាហ្រ្វិកមានពណ៌បៃតងច្រើនជាងសព្វថ្ងៃនេះ ដែលជាសញ្ញាថាសូម្បីតែវាលសាហារ៉ាក៏ធ្លាប់ជាកសិដ្ឋានរបស់កសិករពីបុរាណដែរ។
ផ្ទាំងគំនូរនេះដែលបច្ចុប្បន្នត្រូវបានទុកនៅក្នុងសារមន្ទីរអេហ្ស៊ីបក្នុងទីក្រុង Cairo ពីមុនគឺជាផ្នែកតុបតែងមួយនៅលើជញ្ជាំងខាងជើងនៃផ្នូររបស់ព្រះអង្គម្ចាស់ Nefermaat និងភរិយា Itet នៅឯតំបន់ Meidum។
ការស្រាវជ្រាវនេះត្រូវបានចុះផ្សាយក្នុងទិនានុប្បវត្តិវិទ្យាសាស្ត្រ Journal of Archaeological Science: Reports៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]