ថៃ៖ នៅគណនីអ៊ីនស្តារក្រាមផ្ទាល់ខ្លួន របស់តារាសម្តែងស្រី តារាសម្តែងស្រី Taew Nathaporn បានចែកចាយរូបភាពជាច្រើនសន្លឹក ដែលបានថតមូ៉ដែលឲ្យប្រ៊េនសម្លៀកបំពាក់ម៉ាកល្បីមួយ កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ទៅនឹងសម្រស់ ក៏ដូចជារូបរាងស្តង់ដារបស់អ្នកនាង។
ជាក់ស្តែង តួស្រីក្នុងរឿង «ព្រះម៉ែនាគ» រូបនេះ បានស្លៀកឈុតពណ៌ឆើតៗ ចែងចាំងតែម្តង ដែលគេអាចមើលឃើញថា វាជាម៉ូតនឹងចេញសម្រាប់នារដូវក្តៅខាងមុខនេះ។ ជាមួយគ្នានេះដែរ ការតុបតែងខ្លួនបែបកាលីបទាន់សម័យ ជាពិសេសនោះ ស្ទីលថតរូប កាយវិការអត្តចរិតឆ្មើមឆ្មៃ ជាមួយរាងតូចច្រឡឹង យ៉ាងស៊ីចស៊ី បានធ្វើឲ្យតារាស្រីរូបនេះ កាន់តែទាក់ទាញថែមមួយកម្រិតទៀត។
យ៉ាងណាមិញ រូបភាពរបស់ តារាស្រីរូបនេះ ត្រូវបានអ្នកលេងបណ្តាញសង្គម ក៏ដូចជាហ្វេនៗ បានលាន់មាត់ និងសរសើរនៃរូបសម្រស់របស់តារាស្រីរូបនេះ ជាមួយស្ទាយ៍បែបប្លែកៗ តុបតែងខ្លួនកាន់តែស៊ិចស៊ីជាពិសេសនោះសម្រស់របស់នាងនៅតែស្អាត ជាទីក្រសែរភ្នែករបស់មហាជនដដែល ទោះបីរូបនាងមានវ័យ ៣០ ជាងហើយក្តី៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]