ខេត្តកណ្តាល៖ ពុកម៉ែ បងប្អូនជ្រាបរួចមកហើយថា បន្ទាប់ពីការផ្ទុះរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍២០ កុម្ភៈ នោះមក ក៏មានការរកឃើញជាបន្ទាប់បន្តពីសំណាក់ក្រសួងសុខាភិបាល និង អាជ្ញាធរពាក់ព័ន្ធ ហើយក៏មានចំណាត់ផ្សេងៗផងដែរ ពីសំណាក់ថ្នាក់គ្រប់ជាន់ថ្នាក់ ក្នុងការចូលរួមទប់ស្កាត់នូវជំងឺដ៏កាចសាហាវមួយនេះ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ បើយោងទៅតាមផេកហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានបង្ហោះលិខិតមួយដែលចុះថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ដោយបានមើលឃើញពីការឆ្លងរីករាលដាល និងការរកឃើញអ្នកវិជ្ជមានកូវីដ១៩ ជាបន្ទាប់បន្ត។

ជាមួយគ្នានោះដែរ លោក បានស្នើរដ្ឋបាលក្រុង ស្រុកគ្រប់ស្រុក ប្រតិបត្តិការងារជាចំាបាច់ ក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ស្របតាមការណែនាំពីសំណាក់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដោយអនុវត្តនៅតាមមូលដ្ឋានរៀងៗខ្លួនដូចខាងក្រោម៖

១.សម្របសម្រួលពន្យាពេលការរៀបចំពិធីមង្គលការ ឬ ការរៀបចំពិធីផ្សេងៗ ដែលមានមនុស្សចូលរួមច្រើន

២. កាត់បន្ថយអ្នកចូលរួមកម្មវិធីឱ្យបាននៅចំនួនតិច និង ត្រូវអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលឱ្យបានម៉ឺងម៉ាត់។

គិតមកទល់ពេលនេះ កម្ពុជាបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ​សរុបចំនួន ៧៤១នាក់ ដែលមានអ្នកជាសះស្បើយ ៤៧៧នាក់ និងអ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ២៦២នាក់៕ 

លិខិតរបស់ ឯកឧត្តម គង់ សោភ័ណ្ឌ
ទិន្នន័យថ្មីរបស់ក្រសួងសុខាភិបាលថ្ងៃនេះ៖ កូវីដ១៩

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]