ភ្នំពេញ៖ អ្នកដែលតាមដាន និងនិយមប្រើប្រាស់នូវស្មាតហ្វូន និងកំពូលស្មាតហ្វូន ប្រាកដជាបានដឹងទាំងអស់គ្នាពីកំពូលសមត្ថភាពនៃបច្ចេកវិទ្យារបស់ Samsung Galaxy S21 ស៊េរី ប្រចាំឆ្នាំ ២០២១ នេះ។
ហើយមកទល់ពេលនេះ យើងក៏មិនទាន់បានឃើញផលិតផលស្មាតហ្វូនណា ដែលយកឈ្នះកំពូលសមត្ថភាពកាមេរ៉ាដ៏អស្ចារ្យបំផុតរបស់ សាមសុង ដែរ។ ថ្ងៃនេះក្រុមហ៊ុន សាមសុង នឹងបង្ហាញជូនឱ្យកាន់តែច្បាស់បន្ថែមទៀត ពីកំពូលសមត្ថភាពកាមេរ៉ាដែលបំពាក់នៅលើ Galaxy S21 Series។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សPro-Grade Camera និង Video នៃកំពូលស្មាតហ្វូន Galaxy S21 Series ដែលនឹងបង្ហាញពេលនេះរួមមានដូចជា៖ Portrait Mode ឬ កាលពីមុនយើងហៅថា Live Focus, Director’s View, Single Take និងចុងក្រោយគឺ Space Zoom 100X ដ៏អស្ចារ្យតែម្តង។ ឥឡូវនេះ សូមមកមើលពីលក្ខណៈសម្បតិ្តពិសេសលម្អិតទាំងអស់គ្នា។
* Portrait Mode
សម្រាប់មុខងារនេះ កាលពីមុនយើងនិយមហៅថា Live Focus ដែលផ្តល់នូវ effect ពន្លឺច្រើនជម្រើសដើម្បីធ្វើឱ្យរូបភាពថត ភ្លឺច្បាស់ ស្អាតដូចធម្មជាតិ ដោយប្រើនូវបច្ចេកវិទ្យាវៃឆ្លាត AI ចុងក្រោយក្នុងការបែងចែកដាច់ពីគ្នារវាងវត្ថុ (Subject) និងផ្ទៃខាងក្រោយ (Background) ដូចជា៖
១. ថតរូប Selfie ដូចធម្មជាតិ
- AI face restoration: កាត់បន្ថយស្នាមព្រាល (Low light ឬក៏ Shaking)
- Face Retouch: កែសម្រួលសាច់ផ្ទៃមុខ និងបន្ថែមភាពរស់រវើក
- Selfie Color Tone: ផ្តល់ពណ៌ និងកែសម្រួលពណ៌លើរូបដែលបាន Selfie បែប (Cool / original / Warm)
ដើម្បីប្រើមុខងារនេះសូមចុច៖ Camera -> Setting -> Selfie Color Tone រើសតាមការចង់បានជាការស្រេច។
២. Effect ដូចថតក្នុងស្ទីតយ៉ូ (Studio)
សម្រាប់មុខងារនេះយើងមាន ២ ជម្រើសដូចជា៖
- Portrait lighting effect
- Live Focus / video with pets
ដើម្បីប្រើមុខងារនេះសូមចុច៖ Camera -> More -> Live Focus ជាការស្រេច។
* Director’s View
នេះជាមុខងារដ៏វៃឆ្លាតបំផុតតែមួយគ្មានពីរ របស់ សាមសុង នៃពិភពស្មាតហ្វូនក្នុងលោក។ មុខងារនេះ ផ្តល់នូវគុណភាពនៃការថតវីដេអូ និងផ្តល់នូវបទពិសោធន៍អស្ចារ្យនៃការថតវីដេអូ ដែលអាចឱ្យលោកអ្នកផ្លាស់ប្តូរ lens ទៅមក និង Preview តាមជ្រុងផ្សេងៗទៀត (Various angles) ក្នុងពេលតែមួយ។
១. ផ្លាស់ប្តូរ Lens កាមេរ៉ាបានក្នុងពេលថត
- Live thumbnail in various recording angles (Tele / Wide / Ultra-Wide + Active Track)
២. របៀបថតថ្មីដូច Vlogger
- Dual recording: ដំណើរការមុខងារកាមេរ៉ាទាំងមុខ និងក្រោយក្នុងពេលតែមួយ (Split View / PIP (Picture-in-picture) View
ដើម្បីប្រើមុខងារនេះសូមចុច៖ Camera -> More -> Director’s View
* Single Take
(ចុចតែម្តងថតបានគ្រប់សកម្មភាព) មុខងារនេះនឹងបង្កើតរូបថតច្រើនប៉ុស្តិ៍ ច្រើនជ្រុង ( a variety of angles) និងវីដេអូ ដោយគ្រាន់តែចុចតែម្តង។ ដូច្នេះ AI នឹងធ្វើការងារយ៉ាងឆ្លាតវៃក្នុងការចាប់យករូបភាពស្អាតៗបំផុត ១០ shot ក្នុង ១ វិនាទី ខណៈដែលពីមុនបានត្រឹមតែ ២ shot ក្នុង ១ វិនាទី។ អ្វីដែលពិសេសសម្រាប់មុខងារនេះ AI នឹងយកចេញដោយស្វ័យប្រវត្តិនូវរូបណាដែលព្រាល មិនច្បាស់ ដោយទុកតែរូបណាដែលច្បាស់ស្អាតដោយបង្កើតជា “Collage” និង Best Clip នៃ “Highlight Videos”, Dynamic slow-mo (Jump, Dance, Run…), និង Scene Relighting (scene only) ។
ដើម្បីប្រើមុខងារនេះសូមចុច៖ Camera -> អូសរកមុខងារ Single Take លើអេក្រង់ ជាការស្រេច។
* Space Zoom
មុខងារនេះអាចឱ្យលោកអ្នកទាញយករូបភាពនៅចម្ងាយឆ្ងាយ ១០០ ដង នៃការមើលឃើញនៃភ្នែក (100X of naked eyes) កាន់តែលម្អិតជាងមុន ច្បាស់ជាងមុន ទោះបីជាដៃរបស់អ្នករង្គើ ញ័រក៏ដោយ ជាមួយនឹងមុខងារ Zoom Lock ។
១. Tele Lens ពីរគ្រាប់
- Optical 3x និង Optical 10x (Dual Folded) រួមបញ្ចូលគ្នា អាចធ្វើការផ្លាស់ប្តូរ Lens ទៅតាមកម្រិត zoom ដែលបានកំណត់។
២. Focus ដោយស្វ័យប្រវត្តិ និងឈ្លាសវៃបំផុត
- ការ Focus កាន់តែមានភាពជាក់លាក់ជាមួយ Laser AF និង Dual Pixel AF នៅគ្រប់កម្រិតនៃការ Zoom ។
- Close-up macro shot: ធ្វើការផ្លាស់ប្តូរយ៉ាងលឿនទៅប្រើ Ultra-Wide lens នៅពេលដែលយើងថតក្នុងចម្ងាយ 10 cm។
សរុបទៅទាំងអស់នេះ ជាចំណុចខ្លាំងបំផុតរបស់បច្ចេកវិទ្យាកាមេរ៉ារបស់ក្រុមហ៊ុន សាមសុង និងធ្វើឱ្យស្តេចកំពូលស្មាតហ្វូន Samsung Galaxy S21 Series អស្ចារ្យគ្មានគូប្រៀបឡើយ។
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមបណ្តាដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈ លេខទូរស័ព្ទ៖ 1800-203232 ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]