អាមេរិក៖ វាមើលទៅហាក់ដូចជាកម្អែលភ្នំភ្លើងកំពុងហូរធ្លាក់ពីលើជ្រោះអ៊ីចឹង ប៉ុន្តែការពិត វាមិនមែនជាសកម្មភាពភ្នំភ្លើងនោះទេ ដែលនេះកំពុងកើតមាននៅក្នុងឧស្យានជាតិ Yosemite National Park រដ្ឋកាលីហ្វ័រញ៉ា។ វាគ្រាន់តែជាទឹកធ្លាក់ធម្មតា ដែលទឹកជ្រោះនេះត្រូវបានគេនិយមហៅថា «ភ្លើងជ្រោះ»។
ភ្លើងជ្រោះមួយនេះកើតឡើងនៅតំបន់ទឹកធ្លាក់ Horsetail Fall ដែលហូរកាត់គែមផ្នែកខាងកើតជ្រោះថ្ម El Capitan ជ្រលងភ្នំ Yosemite Valley នេះបើយោងតាមសេវាកម្មឧស្យានជាតិបានប្រាប់ឲ្យដឹង។ វាគ្រាន់តែជាទឹកធ្លាក់ដ៏តូចមួយ ហើយជាធម្មតាវាហូរធ្លាក់តែនៅក្នុងរដូវរងាប៉ុណ្ណោះ។ ខាងផ្នែកសេវាកម្មឧស្យានបានបន្ថែមទៀតថា វាពិតជាងាយស្រួល ធ្វើឲ្យឱកាសដ៏កម្រមួយនេះខកខាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទិដ្ឋភាពដ៏កម្រមួយនេះមើលទៅដូចជាកម្អែលភ្នំភ្លើង កំពុងហូរធ្លាក់អ៊ីចឹង។ ជាការពិតណាស់ រដូវកាលភ្លើងជ្រោះមួយនេះគឺជិតផុតទៅហើយ និងដោយសារតែជំងឺរាតត្បាតសកលកូវីដ-១៩ ទើបធ្វើឲ្យមានការហាមឃាត់ការធ្វើដំណើរ ហើយមនុស្សជាច្រើនមិនអាចទៅទស្សនាដោយផ្ទាល់។ ប៉ុន្តែនៅថ្ងៃខ្លះ ពីពាក់កណ្ដាលខែទៅចុងខែកុម្ភៈ វាអាចនឹងបង្ហាញពន្លឺ ដែលបន្ថែមចំណីអារម្មណ៍នៃវេទមន្តពណ៌ទឹកក្រូច នៅពេលថ្ងៃរៀបអស្ដង្គតជះពន្លឺចំ។
ផ្នែកសេវាកម្មឧស្យានបាននិយាយថា ទស្សនីយភាពដ៏កម្រមួយនេះកើតឡើងតែនៅពេលល្ងាចប៉ុណ្ណោះ ជាមួយផ្ទៃមេឃស្រឡះ កំឡុងពេលមានទឹកធ្លាក់។ ប៉ុន្តែបើមានពពកក្រាស់ៗមកបិទបាំង វាអាចនឹងធ្វើខូចសោភ័ណភាពដ៏អស្ចារ្យមួយនេះ។ ដូច្នេះ គេមិនអាចធានាបានទេថា បើអ្នកទៅ ដឹងតែបានឃើញទិដ្ឋភាពដ៏ប្លែកនេះទេ។ ភ្លើងជ្រោះមួយនេះក៏បានទាក់ទាញចំណាប់អារម្មណ៍ ពីអ្នកប្រើប្រាស់បណ្ដាញសង្គម Twitter យ៉ាងច្រើនផងដែរ៕


For a short time in February -- if the conditions are perfect -- Horsetail Fall @YosemiteNPS glows a brilliant orange. It's a phenomenon that happens when the sunset hits the waterfall at the perfect angle. Pic courtesy of Daniel Berson #California #Firefall pic.twitter.com/NTulxT5aHQ
— US Department of the Interior (@Interior) February 21, 2021
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]