កម្សាន្ត៖ កាលពីពេលថ្មីនេះៗ មានការភ្ញាក់ផ្អើលចាប់អារម្មណ៍ និង កោតសរសើរជាខ្លាំង ក្រោយពីមានជនបរទេសមួយរូបនៅលើបណ្តាញសង្គមហ្វេសប៊ុក បានយកបទ កំពូលតារាចម្រៀង អធិរាជសម្លេងមាសរបស់កម្ពុជា លោកតា ស៊ិន ស៊ីសាមុត មកធ្វើការច្រៀង Cover តាម។
ក្នុងនោះដែរ ក៏មានការ Comment សារទរ ក៏ដូចជាកោតសរសើររូបលោកយ៉ាងខ្លាំង ដែលមានទឹកចិត្ត និង មនោសញ្ចេតនា ស្រលាញ់វប្បធម៌ ទំនៀមទម្លាប់ និងអ្វីដែលជារបស់ខ្មែរ ដោយឡែកជនបរទេសរូបនេះ មានផេកហ្វេសប៊ុកឈ្មោះថា Euan Gray មិនត្រឹមតែអាចនិយាយភាសាខ្មែរបានយ៉ាងស្ទាត់ជំនាញនោះទេ លោកថែមទាំងមានសមត្ថភាពច្រៀងចម្រៀងជាភាសាខ្មែរបានគួរឱ្យស្ងប់ស្ងែងតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹងនឹងនោះដែរ បទចម្រៀងដែលលោកបានបកស្រាយនោះ មានចំណងជើងថា ចំប៉ា បាត់ដំបង ដែលជាមរតកចម្រៀងដើមរបស់លោកតា ស៊ិន ស៊ីសាមុត។ ពេលបានស្តាប់លោកច្រៀងទៅ ក៏ពីរោះម្យ៉ាងដែរ ដោយហេតុថា លោកមិនមែនជាម្ចាស់ភាសា ឬចម្រៀងដើមនោះឡើយ តែអ្វីដែលគួរកោតសរសើរនោះ នៅត្រង់ថា ជនបរទេសរូបនេះ ពិតជាមានភាពក្លាហាន និង ការស្រលាញ់លើកស្ទួយចម្រៀង ក៏ដូចជាអ្វីដែលជារបស់ខ្មែរ។
គួរបញ្ជាក់ផងដែរថា មានចម្រៀងជាភាសាខ្មែរជាច្រើនផងដែរ ដែលត្រូវបានលោក Euan Gray យកមកធ្វើការច្រៀង Cover តាម ជាការកម្សាន្តផងដែរ៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]