បរទេស៖ យោងតាមការសិក្សាស្រាវជ្រាវថ្មីពីក្រុមអ្នកជំនាញ​អូស្ត្រាលី បានចង្អុលបង្ហាញថា ការស្លាប់ផុតពូជនៃសត្វដំរី mammoth កាលពី ៤,០០០ឆ្នាំមុន គឺបណ្តាលមកពីការបរបាញ់ហួសប្រមាណរបស់មនុស្សសម័យបុរាណ ​គួបផ្សំនឹងកត្តាបម្រែបម្រួលអាកាសធាតុយ៉ាងសម្បើម​​។

លោក Damien Fordham ដែលជាអ្នកជំនាញមកពីសកលវិទ្យាល័យ Adelaide ​ប្រទេសអូស្រ្តាលី បានប្រាប់ទៅសារព័ត៌មាន New Scientist ថា ប្រសិនបើមិនទាន់មានវត្តមានមនុស្សនៅពេលនោះ យើងអាចនឹងរំពឹងថា សត្វដំរី mammoth នឹងនៅតែបន្តរស់រានបានរយៈពេល ៤,០០០ ទៅមុខឆ្នាំទៀត នៅក្នុងតំបន់មួយចំនួនក្នុងទ្វីបអាស៊ី និងអឺរ៉ុប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដំរីបុរាណរោមវែង mammoth ជាប្រភេទ​សត្វ​មានទំហំធំ បានបង្ហាញខ្លួនជាលើកដំបូងកាលពី ៤០០,០០០ ឆ្នាំមុននៅអាស៊ីបូព៌ា។ សត្វ​ប្រភេទនេះ អាចមានកំពស់ដល់ទៅជាង ៣ម៉ែត្រ និងអាចមានទម្ងន់ដល់ទៅ ៦តោន នៅពេលវាធំពេញវ័យ ហើយវាក៏ជាសែស្រឡាយ​ជិតបំផុតទៅនឹងដំរីអាស៊ី​សព្វថ្ងៃដែរ។

គួរជម្រាបថា ដំរី mammoth បានធ្វើដំណើរពាសពេញទ្វីបអាមេរិចខាងជើង និងស៊ីបេរី ប៉ុន្តែភាគច្រើនបានបាត់វត្តមានពីតំបន់ដីគោកទាំងនេះប្រហែល ១០,០០០ឆ្នាំមុន។ យ៉ាងណាមិញ ​មូលហេតុដ៏សំខាន់នៅពីក្រោយការផុតពូជរបស់​សត្វដំរីរោមវែងនេះ នៅតែជាប្រធានបទដ៏ក្តៅគគុកក្នុងចំណោមអ្នកវិទ្យាសាស្ត្រទូទាំងពិភពលោក៕

ដំរី mammoth
សត្វដំរី mammoth ​ស្លាប់ផុតពូជ​កាលពី ៤,០០០ឆ្នាំមុន
ដំរី mammoth ធ្លាប់ធ្វើដំណើរពាសពេញទ្វីបអាមេរិចខាងជើង និងស៊ីបេរី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]