ភ្នំពេ​ញ៖ កំឡុងពេល នៃការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភ: យោងតាមសេចក្តីជូនដំណឹងលេខ០៤៤/២១ ចេញដោយ គណ:ដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមនៅកម្ពុជា បានចេញសេចក្តីជូនដំណឹងដល់សាស និកជនអុីស្លាមទាំងអស់នៅកម្ពុជា ស្នើសុំផ្អាកការជួបជុំថ្វាយបង្គំុជុំអាត់ថ្ងៃសុក្រ និងថ្វាយបង្គំុពើរជើម៉ាអះ នៅគ្រប់ម៉ាស្ជិត និងសូរ៉ាវ សម្រាប់រាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រះសីហនុ ចាប់ពីថ្ងៃសុក្រទី២៦ ខែកុម្ភៈ រហូតដល់ថ្ងៃសៅរ៍ទី១៣ ខែមីនា ឆ្នាំ២០២១។

គណ:ដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមនៅកម្ពុជា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សេចក្តីជូនដំណឹង

សេចក្តីជូនដំណឹងនេះ ក៏ជាស្មារតីចូលរួម និងរួមចំណែកដ៏សំខាន់ នៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នៅកម្ពុជា ស្របពេលដែលកម្ពុជាស្ថិតនៅក្នុងស្ថានភាពដ៏លំបាកមួយដែលត្រូវហែលឆ្លងរួមគ្នា។

សាសនិកឥស្លាម

គួរកត់សម្គាល់ផងដែរថា ចំនួនសាសនិកអុីស្លាមនៅកម្ពុជា ស្ថិតនៅក្នុងអត្រាប្រមាណជាជាង ១.៦ភាគរយនៃចំនួនប្រជាជនខ្មែរសរុប ដែលនេះក៏ជាសញ្ញាមួយដែលបង្ហាញយ៉ាងច្បាស់ថា ការចូលរួមរបស់សាសនិកឥស្លាមនៅកម្ពុជា កាន់តែមានភាពចំបាច់ខ្លាំងនៅក្នុងសង្គមកម្ពុជា​ ខណ:ដែលរយ:ពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អត្រានៃអ្នកឆ្លងកូវីដ១៩ នៅកម្ពុជាមានការឆ្លងរីករាលដាលខ្លាំងដែលមិនធ្លាប់មានពីមុនមកឡើយ៕

គ្រូពេទ្យកម្ពុជា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]