បរទេស៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk ត្រូវបានគេស្គាល់តាមរយៈការបង្ហោះសារធ្វីតធឺររបស់លោក។ នៅពេលនេះ មហាសេដ្ឋីរូបនេះបានឆ្លើយតបទៅនឹងសារធ្វីតធឺររិះគន់មួយដោយប្រើតែសញ្ញា emoji តែមួយគត់គឺរូបផ្លែត្រប់។

កាលពីថ្ងៃអង្គារ លោក Peter Schiff នាយកប្រតិបត្តិនៃ Euro Pacific Capital ដែលមិនសូវជឿលើ bitcoin ប៉ុន្មាននោះបាន tag លោក Musk នៅក្នុងធ្វីតមួយដែលលោកបានសរសេររៀបរាប់ថាក្រុមហ៊ុន Tesla បានធ្លាក់ចុះចាប់តាំងពីលោក Musk បានចំណាយប្រាក់ចំនួន1.5ប៊ីលានដុល្លាររបស់ម្ចាស់ភាគហ៊ុនដើម្បីយកទៅទិញ bitcoin មក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Peter Schiff (រូបភាព៖ Joe Buglewicz/Bloomberg) 

លោក Schiff បានសរសេរនៅលើធ្វីតធឺរថា «ពីរសប្តាហ៍បន្ទាប់ពី @elonmusk បានប្រកាសថាគាត់បានចំណាយប្រាក់ចំនួន1.5ពាន់លានដុល្លារជាលុយរបស់ម្ចាស់ភាគហ៊ុនដើម្បីទិញ bitcoin មក ភាគហ៊ុន #Tesla ធ្លាក់ចុះ20ភាគរយពីកំរិតខ្ពស់បំផុតដែលកំណត់នៅថ្ងៃទី25 ខែមករា និងធ្លាក់16ភាគរយចាប់តាំងពីបានបង្ហាញពីការទិញ bitcoin»។ លោកក៏បានបន្ថែមទៀតថាលោក Musk មិនមែនជាគំរូដែលនាយកប្រតិបត្តិផ្សេងទៀតនឹងធ្វើតាមនោះទេ!

នាយកប្រតិបត្តិក្រុមហ៊ុន Tesla ក៏តបមកវិញថា៖ 

ធ្វីតដែលលោកតបដោយរូបផ្លែត្រប់

លោក Schiff ក៏បានវាយបកទៅលោក Musk វិញទៀតជាមួយនឹងការសរសេរឆ្លើយតបមួយទៀតថា «សម្រាប់មនុស្សដែលមានការចេះដឹងដូចជាលោក ខ្ញុំរំពឹងថានឹងមានការឆ្លើយតបប្រកបដោយការគិតច្រើនជាងនេះ មិនមែនជាពាក្យក្មេងលេងនោះទេ។ តើនេះមានន័យថាការសន្ទនានៅ clubhouse របស់យើងមិនដែលកើតឡើងទេ?»

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏លោក Musk មិនបានឆ្លើយតបមកវិញសោះឡើយ៕

លោក Elon Musk (រូបភាព៖ Britta Pedersen-Pool/Getty Images)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]