ភ្នំពេញ៖ លោក​ តុង​​ សៀក​ អាន គឺជាក្មេងកំព្រាម្នាក់បានតស៊ូរៀនសូត្រតាំងពីមិនមានឡើយសូម្បីតែលុយ​៥០០រៀលសម្រាប់បង់ថ្លៃរៀនគួររហូតអាចមានសមត្ថភាពធ្វើការលំដាប់អន្តរជាតិជាមួយនិងក្រុមហ៊ុននៅទីក្រុងញ៉ូវយក ដែលអាចរកប្រាក់កម្រៃបានរហូតដល់ទៅ ៤៥០០ដុល្លារ ក្នុងមួយខែ ដោយលោកចង់សំរេចក្តីស្រមៃរបស់លោកក៏បានបោះបង់ការងារល្អជាមួយប្រាក់ខែដ៏ច្រើនហើយមកធ្វើជាសហក្រិនវិញ។

លោក​ តុង​​ សៀក​ អាន
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងឆ្នាំ២០១៨ លោកបានមកបង្កើតក្រុមហ៊ុនខ្លួនដែលមានឈ្មោះថា​​​ CH-Home Service ដែលជាក្រុមហ៊ុនផ្នែកផ្តល់សេវាកម្មទូទៅនិងដោះស្រាយរាល់បញ្ហាតាមផ្ទះរបស់អតិថិជន។ ហេតុផលដែលលោកបង្កើតក្រុមហ៊ុននេះឡើងដោយសារតែលោកត្រូវបានជាងមួយចំនូនធ្វើបាបនិងកេងប្រវ័ញ្ចតម្លៃឈ្នួល ជាពិសេសលោកស្អប់ជាមួយអំពើដែលមិនទទួលខុសត្រូវរបស់ជាង។

CH-Home Service 

ដោយលោកមានការឈឺចាប់ពេក ទើបលោកបង្កើតក្រុមហ៊ុននេះដើម្បីលប់បំបាត់សេវាកម្មដែលមិនមានគុណភាពហើយដើម្បីជួយសម្រួលទៅដល់បងប្អូនប្រជាជនផ្សេងៗទៀតដោះស្រាយបញ្ហាបែបនេះ។

ដោយមានបេះដូងស្មោះត្រង់និងការទទួលខុសត្រូវខ្ពស់ លោកតែងតែចុះជួបជាមួយអតិថិជនផ្ទាល់ហើយតែងលើកដៃសំពះសូមអភ័យទោស អតិថិជនរាល់កំហុសឆ្គងរបស់ក្រុមហ៊ុនរបស់លោក។ ជាមួយការទទួលខុសត្រូវខ្ពស់របស់លោកបែបនេះហើយ ទើបធ្វើឲ្យលោកអាចឆក់យកបេះដូងអតិថិជនជាច្រើនទាំងជាតិនិងអន្តរជាតិ។

CH-Home Service 

ម៉្យាងវិញទៀត វីដេអូរបស់លោកដែលលោកដៃសំទោសនោះត្រូវបានគេថតបានហើយបានចែករំលែកពេញបណ្តាញសង្គធ្វើអោយមានការភ្ញាក់ផ្អើលជាមួយទង្វើរដ៏គួរអោយគោរពនេះ។

បន្ថែមពីនេះ សម្រាប់អតិថិជនដែលប្រើប្រាស់សេវាកម្មរបស់ CH-Home Service នឹងទទួលបានគូប៉ុងដើម្បីសន្សំពិន្ទុក្នុងការប្តូរយកហ្គាស១ធុង និងអតិថិជនអាចរក្សាគូប៉ុង​សម្រាប់ផ្សងសំណាងឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់។

CH-Home Service 

សម្រាប់ CH-Home Service មានអាសយដ្ឋាន៖ #៤១ ផ្លូវ ២០១១ ភូមិ ត្រពាំងស្វាយ​ សង្កាត់ គោកឃ្លាង ខណ្ឌ សែនសុខ រាជធានីភ្នំពេញ៕

ទំនាក់ទំនងតាមរយៈលេខទូរសព្ទ៖ 010 81 77 00/ 078 81 77 00

អ៊ីម៉ែល៖ [email protected]

CH-Home Service 
CH-Home Service 
CH-Home Service 
CH-Home Service 
លោក​ តុង​​ សៀក​ អាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]