កូរ៉េខាងត្បូង៖ នៅថ្ងៃទី ២៦ ខែកុម្ភៈ អតីតមេក្រុម CL ក្រុម 2NE1 បានចេញនូវចម្រៀងមួយបទ ក្នុងថ្ងៃពិសេស ជាថ្ងៃខួបកំណើតរបស់នាង ដើម្បីរំលឹកការស្រលាញ់ ក៏ដូចជាអនុស្សាវរីយ៍របស់អ្នកម្តាយរបស់ស្រីរូបនេះ ដែលបានលាចាកលោកទៅ កាលពីថ្មីៗនេះ។
ជាមួយគ្នានេះដែរ បទចម្រៀង «Wish You Were Here» បានរៀបរាប់អត្ថន័យដ៏ជ្រាលជ្រៅ ពីការនឹករំលឹករបស់កូនស្រីទៅកាន់អ្នកម្តាយ នៃការចងចាំដ៏ល្អ ពីសម្ព័ន្ធភាពទំនាក់ទំនងដ៏ល្អវិសេសវិសាលមិនអាចកាត់ថ្លៃ ជាពិសេសនោះការស្រលាញ់ ក៏ដូចជាការមើលថែ ពីទឹកចិត្តដ៏ល្អបរិសុទ្ធរបស់អ្នកម្តាយគ្រប់រូប។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាងកាលពីដើមខែនេះ ភ្នាក់ងាររបស់តារាចម្រៀងស្រីរូបនេះ បានបង្ហើបឱ្យដឹងថាម្ដាយរបស់នាង បានទទួលមរណភាពហើយនៅថ្ងៃទី ២៣ ខែមករា ដោយសារគាំងបេះដូង ក្នុងអាយុ ៥៣ ឆ្នាំ។
ដោយឡែកឥឡូវនេះ CL បានសម្រេចចិត្តចែករំលែកនឹងបទចម្រៀងមួយ ជាការនឹករំលឹកទៅដល់ម្តាយរបស់នាង ក៏ដូចជាមនុស្សទាំងអស់នៅជុំវិញពិភពលោក បង្ហាញក្តីស្រឡាញ់ទៅកាន់ ចំពោះគ្រួសារ និងមិត្តភក្តិរបស់ពួកគេផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]