ភ្នំពេញ៖ នៅពេលនេះ គណនីយូធូបរបស់ Vlogger វ័យក្មេងដែលពោពេញដោយសមត្ថភាពលោក P-Troll បានទទួលអ្នក Subscribe ជាង៧០ម៉ឺននាក់ហើយ។

P-Troll
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះតួលេខនេះ មហាជនក៏ដូចជាអ្នកគាំទ្ររបស់លោកពិតជាស្ងប់ស្ងែញ ដល់ P-Troll ជាខ្លាំង ព្រោះថាបើទោះជារូបលោកនៅក្មេងវ័យក៏ពិតមែន ក៏ប៉ុន្តែរូបលោកមានសមត្ថភាព និងគំនិតច្នៃប្រឌិតខ្ពស់ ក្នុងផលិតវីដេអូប្លែកៗ បែបកម្សាន្ត ដែលទាក់ទាញចិត្តអ្នកគាំទ្រយ៉ាងច្រើនឲ្យចូលចិត្ត និងតែងតែតាមដានរាល់ការបង្ហោះរបស់រូបលោក។

បើគិតមកត្រឹមពេលនេះ P-Troll ទើបតែប្រឡូកក្នុងវិស័យជាអ្នកផលិតវីដេអូបង្ហោះក្នុងបណ្តាញសង្គម ទើបតែបានជាង២ឆ្នាំប៉ុណ្ណោះ ក៏ប៉ុន្តែរូបលោកសម្រេចបានសមិទ្ធផលដ៏គួរឲ្យស្ងើចសរសើរបែបនេះ ពិតជាមិនធម្មតានោះទេ។

ម៉្យាងវិញទៀត អ្នកគាំទ្រក៏កំពុងតែទន្ទឹងមើល និងទាញទុកមុនថា គណនីយូធូបរបស់ P-Troll នឹងទទួលបាន ១លាន Subscriber ក្នុងពេលឆាប់ៗខាងមុខនេះ ព្រោះថាក្នុងគណនីយូធូបរបស់លោក ពោពេញទៅដោយ Content ល្អៗ បែបកម្សាន្ត Prank ក៏ដូចជា Vlog ផ្សេងៗ ដែលធ្វើឲ្យអ្នកគាំទ្រមិនអាចដកចិត្តរួចនោះទេ៕

P-Troll
P-Troll
គណនីយូធូបរបស់ P-Troll

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]