បូសអន្ទង់ ជាជំងឺមួយកើតឡើងលើរន្ធបាត ក្រៅពីជំងឺឫសដូងបាត បូសអន្ទង់ស៊ីចាក់រូងកកើតជាខ្ទុះ អាចជាអាប់សែ ហើយអាចកើតឡើងម្តងហើយម្តងទៀត។
ជំងឺបូសអន្ទង់បណ្ដាលមកពីការស្ទះរន្ធនៃក្រពេញបញ្ចេញទឹករម្អិលនៅតំបន់រន្ធគូទ ដែលបង្កឲ្យមានខ្ទុះស៊ីចាក់រូងចេញមកខាងក្រៅ មិនមែនមកពីការរួមភេទតាមរន្ធគូទ ការលាងគូទមិនបានស្អាតនោះទេ នេះបើតាមការបញ្ជាក់លោកវេជ្ជបណ្ឌិត ផៃ សុភា ឯកទេសផ្នែកជំងឺក្រពះ ពោះវៀន ថ្លើម និងរន្ធបាត បម្រើការងារនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកវេជ្ជបណ្ឌិតបានបន្តថា វិធីព្យាបាលបូសអន្ទង់ដែលមានប្រសិទ្ធភាពមានតែមួយមុខគត់ គឺការព្យាបាលដោយវះកាត់ ឯការព្យាបាលដោយប្រើថ្នាំអង់ទីប៊ីយូទិក ឬថ្នាំផ្សះ គ្រាន់តែបានជួយសម្រួលបញ្ហាអាប់សែ ឬបញ្ហាហូរខ្ទុះក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។
ងាកទៅការព្យាបាលដោយឱសថបុរាណ ឬការធ្វើវិធីផ្សេងៗក្រៅពីវះកាត់ដើម្បីព្យាបាលបូសអន្ទង់ ដូចជាត្រាំទឹកថ្នាំ លោកវេជ្ជបណ្ឌិតថា ក៏មិនអាចព្យាបាលបូសអន្ទង់ឲ្យជាបានដែរ។
កើតបូសអន្ទង់អាចធ្វើឲ្យស្លាប់ទេ? ចម្លើយអាស្រ័យទៅលើលក្ខខណ្ឌសុខភាព និងវ័យរបស់អ្នកជំងឺ បើសិនជាបូសអន្ទង់កើតលើមនុស្សពេញវ័យ មានសុខភាពល្អមិនស្លាប់នោះទេ ប៉ុន្តែបើកើតមនុស្សដែលមានជំងឺប្រចាំកាយ ដូចជាទឹកនោមផ្អែម មហារីក រលាកសន្លាក់រ៉ាំរ៉ៃ អាចមានហានិភ័យខ្ពស់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]