ភ្នំពេញ៖ ផលិតកម្ម HB Production គឺជាផលិតកម្មថ្មីមួយ ដែលទើបតែបើកដំណើរការផលិតបទចម្រៀងចរាចរនៅលើទីផ្សារបានក្នុងរយៈពេលខ្លីប៉ុណ្ណោះ ប៉ុន្តែបើងាកមកមើលពីសកម្មភាពវិញ នៅពេលនេះផលិតកម្មបានប្រកាសជ្រើសរើស និងផ្ដល់ឱកាសដល់យុវវ័យជំនាន់ក្រោយជាច្រើនរូប ដែលមានមហិច្ឆតាចង់ក្លាយជាតារាចម្រៀងល្បីឈ្មោះឱ្យមកបញ្ចេញសមត្ថភាព និងចូលរួមជាមួយផលិតកម្ម ដើម្បីលើកស្ទួយវិស័យចម្រៀងខ្មែរយើងឲ្យកាន់តែមានភាពល្បីល្បាញ ទាំងក្នុង និងក្រៅប្រទេស។

អ្នកគ្រប់គ្រងផលិតកម្ម HB Production លោក ខែម អ៊ីសាក់ បានប្រាប់ឲ្យដឹងថា ជាការពិតណាស់បច្ចុប្បន្ននេះផលិតកម្មកំពុងតែដំណើរការផលិតបទចម្រៀងជាបន្តបន្ទាប់ ដោយក្នុងនោះយើងកំពុងតែត្រៀមបើកសម្ពោធស្ទួឌីយោថ្មី ដែលមានតម្លៃប្រមាណជិត១លានដុល្លារ ដើម្បីទុករៀបចំដល់ការផលិត និងថត MV។ ជាមួយគ្នានេះផលិតកម្មក៏មានគោលដៅជ្រើសរើសតារាចម្រៀងបន្ថែមដែលមានសមត្ថភាពពិតប្រាកដ មកចូលរួមបញ្ចេញទេពកោសល្យរបស់ខ្លួន លើកស្ទួយវិស័យសិល្បៈចម្រៀងឲ្យកាន់តែល្បីខ្ទរខ្ទា ទាំងលើឆាកជាតិ និងអន្តជាតិ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក ខែម អ៊ីសាក់ ម្ចាស់ផលិតកម្ម HB Production

លោក ខែម អ៊ីសាក់ បន្តថា ការជ្រើសរើសនេះ ផលិតកម្មនឹងជួយឧបត្ថម្ភគាំទ្រក្នុងការផលិត ការថតដល់តារាច្រៀងគ្រប់រូប ដើម្បីបានបញ្ចេញនូវបទចម្រៀង ហើយបើបទចម្រៀង ឬតារាចម្រៀងណាមួយដែលទទួលបានការគាំទ្រខ្លាំងពីមហាជន នោះម្ចាស់ផលិតកម្មនឹងផ្ដល់ជារង្វាន់លើកទឹកចិត្តបន្ថែមទៀតផងដែរ។ លោកបង្ហើបថា ដោយសារតែម្ចាស់ផលិតកម្មស្រឡាញ់វិស័យសិល្បៈ និងចង់លើកស្ទួយវិស័យមួយនេះឲ្យរីកចម្រើន លោកបានចំណាយធនធានដែលចំណេញពីការធ្វើជំនួញរបស់លោក មកជួយលដល់តារាចម្រៀងក្នុងផលិតកម្មដែលមានស្នាដៃល្អ។

  លោក ខែម អ៊ីសាក់ ម្ចាស់ផលិតកម្ម HB Production

យ៉ាងណាមិញ រាល់បទចម្រៀងទាំងអស់ត្រូវបានអ្នកគ្រប់គ្រងរូបនេះបញ្ជាក់ថា គឺផ្ដោតសំខាន់លើការអប់រំ សីលធម៌ តម្លៃវប្បធម៌ ជាពិសេសបែបស្រុកស្រែចម្ការ ដែលជាអត្តសញ្ញាណរបស់ខ្មែរ ហើយគោលបំណងនៃការផលិតបទចម្រៀង មិនប្រកួតប្រជែងជាមួយផលិតកម្មណាមួយឡើយ ពោលគឺយើងចូលរួមអភិវឌ្ឍវិស័យសិល្បៈចម្រៀងទាំងអស់គ្នា។

សូមបញ្ជាក់ថា សព្វថ្ងៃនេះផលិតកម្ម HB Production មានតារាចម្រៀងចំនួន៣ដួងរួចទៅហើយ ដោយនៅក្នុងនោះរួមមាន លោក សៅ ឧត្តម លោក ពេជ្រ ជេត្រា និងកញ្ញា ដា នីកា ខណៈនេះផលិតកម្មប្រកាសថា ជ្រើសរើសតារាចម្រៀងនារីចំនួន២រូបបន្ថែមទៀត។

   លោក សៅ ឧត្តម
ពេជ្រ ជេត្រា
  កញ្ញា ដា នីកា

ក្រោយពីបើករយៈពេលខ្លី ប៉ុន្តែទទួលបានការគាំទ្រគួរសមហើយនោះ ជាពិសេសក្រោមការគ្រប់គ្រងរបស់លោក ខែម អ៊ីសាក់ បានធ្វើឲ្យផលិតកម្មរីកចម្រើនឥតឈប់ឈរ ទទួលបានទំនុកចិត្តចៅហ្វាយនាយ រហូតដល់ម្ចាស់ផលិតកម្មគឺលោកឧកញ៉ា ស៊ឹម ស៊ីដា បានផ្ដល់នូវកាដូរថយន្តមួយគ្រឿងដល់អ្នកគ្រប់គ្រងរូបនេះ បន្ទាប់ពីមានស្នាដៃល្អក្នុងការដឹកនាំថែមទៀតផង៕  

  លោកឧកញ៉ា ស៊ឹម ស៊ីដា
  លោក ខែម អ៊ីសាក់ ម្ចាស់ផលិតកម្ម HB Production
  លោក ខែម អ៊ីសាក់ ម្ចាស់ផលិតកម្ម HB Production
  លោក ខែម អ៊ីសាក់ ម្ចាស់ផលិតកម្ម HB Production

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]