បរទេស៖ នៅថ្ងៃទី ២៦ ខែកុម្ភៈសារព័ត៌មានបរទេស បានរាយការណ៍មកថាតារាចម្រៀងស្រី Lady Gaga សុខចិត្តចំណាយប្រាក់ ៥០០,០០០ ដុល្លារដល់អ្នកណាដែលអាចរកសុនខចិញ្ចឹម ២ ក្បាលរបស់នាង ដោយតារាចម្រៀងស្រីរូបនេះ នឹងមិនសួរហេតុផលអ្វីឡើយ ឲ្យតែអាចរកពួកវាឃើញ។
យោងតាមប៉ូលីសទីក្រុងឡូសអេនជឺឡេស បានអោយដឹងថាសុនខរបស់ Lady Gaga នៃពូជ French Bull ត្រូវបានបុរសម្នាក់លួចយក មានឈ្មោះ Koji និង Gustav ខណះដែលពួកវាកំពុងតែបណ្តើរតាមលេងក្នុងសួនក្នុងតំបន់ Sierra Bonita ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ ហេតុការណ៍នេះបានកើតឡើង នៅពេលអ្នកដែលមើលថែសុនខរបស់តារាចម្រៀងរូបនេះ បានបណ្តើរពួកវានៅតាមផ្លូវដូចសព្វរាល់ដង ក៏ភ្លាមៗនោះ ត្រូវបានវាយប្រហារដោយ មានជនមិនស្គាល់មុខវាយប្រហារ នឹងកាំភ្លើង និងបានចាប់សុនខទាំងពីរនេះបាត់ទៅ។
យ៉ាងណាមិញ ការវាយប្រហារនេះបានធ្វើឲ្យ អ្នកមើលថែសុនខនោះ បណ្តាលឱ្យរងរបួសផងដែរ តែទោះជាយ៉ាងណា តាមប្រភពជិតស្និទ្ធនឹងតារាចម្រៀងស្រីវ័យ ៣៣ ឆ្នាំរូបនេះ បាននិយាយថាបុគ្គលិករបស់នាង បានជាសះស្បើយទៅហើយ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]