ភ្នំពេញ: កញ្ញា លីវ ជីលី ដែលប្រិយមិត្ត និងជាពិសេសគឺហ្វេនៗដែលតែងតែតាមដាន និងគាំទ្រវិស័យបវរកញ្ញា ពិតជាបានស្គាល់ថា កញ្ញា ជាបវរកញ្ញាហ្រ្គេនកម្ពុជា (Miss Grand Cambodia )ដែលនឹងត្រូវត្រៀមតំណាងឲ្យកម្ពុជា ចូលរួមប្រកួតកម្មវិធីMiss Grand International ២០២១ នៅឯប្រទេសថៃនាពេលខាងមុខ ។
យ៉ាងណាមិញ នៅក្នុងការត្រៀមខ្លួនរបស់កញ្ញា ចូលរួមប្រកួតបវរកញ្ញានាពេលឆាប់ៗនេះ កញ្ញា ជីលី បានបង្ហាញឈុតតំណាងជាតិកម្ពុជា ដែលប្រកបដោយភាពអង់អាច ក្លាហាន និងប្រកបដោយថាមពល ព្រមទាំងទទួលបានការស្ញើចសរសើរ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន និងហ្វេនៗដែលជាអ្នកគាំទ្រកញ្ញាផ្ទាល់តែម្តង។
គួររំលឹកផងដែរថា ក្រោយពេលដែលកញ្ញា លីវ ជីលី ទទួលបានតំណាងជាបវរកញ្ញា ដែលគ្រងមកុដ Miss Grand Cambodia ២០២០ បន្តពីកញ្ញា សេង រដ្ឋា រួចមក កញ្ញាបានខិតខំដុសខាត់ សមត្ថភាពផ្ទាល់ខ្លួន ទាំងការដើរបង្ហាញម៉ូត ភាសា និងជាពិសេសកញ្ញា បានកែប្រែទម្លាប់នៃការដើរបែបរឹងៗរបស់កញ្ញា រហូតផ្ទុះការគាំទ្រពេញបណ្តាញសង្គមហ្វេសប៊ុកតែម្តង។
ចង់ដឹងថាតើ កញ្ញា លីវ ជីលី គ្រងឈុតតំណាងជាតិ ស្រស់ស្អាតកម្រិតណានោះ សូមទស្សនារូបខាងក្រោមដូចតទៅ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]