សង្គម៖ ដូចពុកម៉ែ បងប្អូនជ្រាបហើយ ជម្ងឺកូវីដ១៩ ជាជម្ងឺមួយដែលកំពុងតែរីករាលនៅពាសពេញពិភពលោក ក្នុងនោះដែរប្រទេសកម្ពុជាក៏ទទួលផលប៉ះពាល់ពីជម្ងឺរលាកផ្លូវដង្ហើមដ៏កាចសាហាវនេះផងដែរ។ គិតមកទល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បើយោងតាមប្រភពស្ថិតិមួយរបស់ Worldometers បានបង្ហាញឱ្យឃើញថា មានប្រទេសចំនួន ២១៩ ដែលកំពុងរងការវាយប្រហារពីជម្ងឺកូវីដ១៩ ដែលក្នុងនោះ មានករណីសរុបចំនួន ១១៣,៩៦៨,៤៤៤ និង មានអ្នកស្លាប់ចំនួន ២,៥២៨,៣២២ នាក់ និង អ្នកជាសះស្បើយចំនួន ៨៩,៥២៤,៧៤៦ នាក់​ នៅជុំវិញពិភពលោក។ ហើយខាងក្រោមនេះ គីជាបញ្ជីលំដាប់លំដោយនៃប្រទេសទាំងដប់ ដែលមានករណីកូវីដ១៩ ច្រើនជាងគេបំផុតនៅក្នុងពិភពលោក៕

១. សហរដ្ឋអាមេរិក

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សហរដ្ឋអាមេរិក ជាប្រទេសមួយដែលឈរនៅលំដាប់ទីមួយដែលមានចំនួនករណីឆ្លងចំនួនសរុប ២៩,១៣៦,៩១២   និង អ្នកស្លាប់ចំនួនសរុប ៥២៣,០៨២  និង អ្នកជាសះស្បើយសរុបចំនួន ១៩,៥៣៤,០៦៨ ។

២. ប្រទេសឥណ្ឌា

ប្រទេសឥណ្ឌា ឈរនៅលេខរៀងទីពីរ ដោយមានចំនួនករណីឆ្លងចំនួនសរុប ១១,០៧៩,០៩៤​ និង អ្នកស្លាប់ចំនួនសរុប ១៥៦,៩៧០ និង អ្នកជាសះស្បើយសរុបចំនួន ១០,៧៦១,១៣៩។

៣. ប្រទេសប្រេស៊ីល

ដោយឡែក ប្រទេសប្រេស៊ីល ជាប់ចំណាត់ថ្នាក់ទីបី ដែលមានចំនួនករណីឆ្លងចំនួនសរុប ១០,៤៥៧,៧៩៤​ និង អ្នកស្លាប់ចំនួនសរុប ២៥២,៩៨៨ និង អ្នកជាសះស្បើយសរុបចំនួន៩,៣៥៥,៩៧៤។

៤. ប្រទេសរុស្ស៊ី

ប្រទេសរុស្ស៊ី ស្ថិតនៅលំដាប់ទីបួន ដោយមានចំនួនករណីឆ្លងចំនួនសរុប ៤,២២៣,១៨៦ និង អ្នកស្លាប់ចំនួនសរុប  ៨៥,៣០៤ និង អ្នកជាសះស្បើយសរុបចំនួន ៣,៧៨៣,៣៨៦។

៥. ចក្រភពអង់គ្លេស

ចក្រភពអង់គ្លេស ឈរនៅលេខរៀងទីប្រាំ ដែលមានចំនួនករណីឆ្លងចំនួនសរុប​ ៤,១៦៣,០៨៥ និង អ្នកស្លាប់ចំនួនសរុប ១២២,៤១៥និង អ្នកជាសះស្បើយសរុបចំនួន ២,៧៧៩,១៦៩។ 

៦. ប្រទេសបារាំង

ប្រទេសបារាំង ជាប់ចំណាត់ទីប្រាំមួយ ដែលមានចំនួនករណីឆ្លងចំនួនសរុប ៣,៧១២,០២០​ និង អ្នកស្លាប់ចំនួនសរុប៨៦,១៤៧ និង អ្នកជាសះស្បើយសរុបចំនួន ២៥៤,៨៦៨។

៧. ប្រទេសអេស្ប៉ាញ

ប្រទេសអេស្ប៉ាញ ស្ថិតនៅចំណាត់ថ្នាក់លេខប្រាំពីរ មានចំនួនករណីឆ្លងចំនួនសរុប ៣,១៨៨,៥៥៣ និង អ្នកស្លាប់ចំនួនសរុប ៦៩,១៤២និង អ្នកជាសះស្បើយសរុបចំនួន ២,៦៤៧,៤៤៦។

៨. ប្រទេសអ៊ីតាលី

ប្រទេសអ៊ីតាលី ស្ថិតនៅលំដាប់លេខប្រាំបី ដោយមានចំនួនករណីឆ្លងចំនួនសរុប ២,៨៨៨,៩២៣ និង អ្នកស្លាប់ចំនួនសរុប ​៩៧,២២៧ និង អ្នកជាសះស្បើយសរុបចំនួន ២,៣៨៧,០៣២។

៩. ប្រទេសតួរគី

ប្រទេសតួរគី ឈរលេខរៀងទីប្រាំបួន មានចំនួនករណីឆ្លងចំនួនសរុប ២,៦៨៣,៩២៣ និង អ្នកស្លាប់ចំនួនសរុប ២៨,៤៣២និង អ្នកជាសះស្បើយសរុបចំនួន ២,៥៥៦,៧៨៥។

១០.ប្រទេសអាល្លឺម៉ង់

ប្រទេសអាល្លឺម៉ង់ ឈរនៅលំដាប់លេខដប់ មានចំនួនករណីឆ្លងចំនួនសរុប ២,៤៣៦,៤៧៨ និង អ្នកស្លាប់ចំនួនសរុប ​៧០,៤២១ និង អ្នកជាសះស្បើយសរុបចំនួន ២,២៣៥,៧០០។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]